លោកវរសេនីយ៍ត្រី ញឹម សំអឿន ទទួលថវិកាឧបត្ថម្ភរបស់ ឯកឧត្តម ស ថេត ចំនួន៤.០០០.០០០រៀល

August 21, 2019 49

ភ្នំពេញ ៖ ថ្ងៃអង្គារ៍ ៥រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង២និង០០នាទី ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអនុញ្ញាតិឲ្យលោកឧត្តមសេនីយ៍ទោ មិន សុផេត ស្នងការរង ចុះបញ្ជាដឹកនាំត្រួតពិនិត្យការងារ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានដឹកនាំកម្លាំងចំណុះអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ នាំយកថវិកាឧបត្ថម្ភរបស់ឯកឧត្តម ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចំនួន៤.០០០.០០០រៀល ប្រគល់ជូន និងចុះសួរសុខទុក្ខលោកវរសេនីយ៍ត្រី ញឹម សំអឿន អធិការរង ចំណុះអធិការដ្ឋាននគរបាលខណ្ឌសែនសុខ កំពុងសម្រាកព្យាបាល់ជំងឺវះកាត់ប្រម៉ាត់ ស្ថិតនៅផ្ទះលេខសេប៉េ៩ ផ្លូវ២២២ ភូមិសែនសុខ៤ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ក្នុងនោះ លោកវរសេនីយ៍ត្រី ញឹម សំអឿន បានថ្លែងអំណរអរគុណដល់ឯកឧត្តម ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់ ដល់មន្ត្រីថ្នាក់ក្រោម និងសូមគោរពជូនពរឯកឧត្តម ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នូវពុទ្ធពរទាំង០៤ គឺ អាយុ វណ្ណៈ សុខៈ បដិភិនៈ កុំបីឃ្លាងឃ្លាតឡើយ៕

Loading...