ប៉ូលិសខេត្តព្រះសីហនុ កំពុងស្រាវជ្រាវរកជនដៃដល់ ករណីផ្ទុះអាវុធ បាញ់ចូលកាស៊ីណូមួយកន្លែង នៅក្រុងព្រះសីហនុ

August 21, 2019 94

ព្រះសីហនុ ៖ រហូតមកដល់ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះ សមត្ថកិច្ចចម្រុះរបស់គណបញ្ជាការឯកភាព រដ្ឋបាលខេត្តព្រះសីហនុកំពុងបន្តបើកការស្រាវជ្រាវរកមុខរកជនដៃដល់ ដែលផ្ទះអាវុធបាញ់ចូលការស៊ីណូមួយកន្លែង បណ្តាលឲ្យបុរសជនជាតិចិនម្នាក់ ជាភ្ញៀវកំពុងនៅក្នុងកាស៊ីណូរងរបួសធ្ងន់ កាលពីយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ នៅចំណុចកាស៊ីណូទ្រព្យសម្បត្តិ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ប្រភពពីសមត្ថកិច្ចបញ្ជាក់ជាមួយ នឹងការពិនិត្យ Video កាមេរ៉ាសុវត្ថិភាពថា ជនបង្កហេតុដែលផ្ទុះអាវុធនេះ បង្កឡើងដោយជនមួយក្រុម មានគ្នា៤នាក់ និងថា ហេតុការណ៍នេះកើតឡើងក្រោយពេលក្រុមជនដៃដល់ បម្រុងចូលទៅលេងហ្គេមបាញ់ត្រីក្នុងកាស៊ីណូនោះ ប៉ុន្តែ ត្រូវបានរារាំងហាមឃាត់ពីក្រុមសន្តិសុខ មិនឲ្យក្រុមជនដៃដល់ចូលទៅក្នុងកាស៊ីណូ ទើបកើតជាជម្លោះ ហើយជនដៃដល់ម្នាក់ ក្នុងចំណោមបក្ខពួក ក៏ដកកាំភ្លើងខ្លីបាញ់៤គ្រាប់ ចូលទៅក្នុងកាស៊ីណូនោះ។ ក្រោយបាញ់រួច ក្រុមជនដៃដល់ក៏នាំគ្នារត់គេចខ្លួន ចំណែកជនរងគ្រោះ ដែលរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះភ្លាមៗ៕

Loading...