អធិការដ្ឋានគរបាលខណ្ឌសែនសុខ បន្តចុះចែកសៀវស្នាក់នៅ (ក២) ជូនប្រជាពលរដ្ឋ ចំនួន១១គ្រួសារ

August 21, 2019 67

ភ្នំពេញ ៖ នៅរសៀលថ្ងៃពុធ ៦រោច ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះ ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ដឹកនាំដោយលោកវរៈសេនីទោ សារឹម វុទ្ធី អធិការរង តំណាងលោកវរសេនីយ៍ឯក ហ៊ួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌ និងលោក យឹម រត្ឋ័ ចៅសង្កាត់អូរបែកក្អម លោក នាង ផ្លី មេប៉ុស្តិ៍អូរបែកក្អម លោកមេភូមិ និងមន្ត្រីជំនាញផ្នែកស្ថិតិ បានចុះចែកសៀវស្នាក់នៅ (ក២) ជូនប្រជាពលរដ្ឋនៅភូមិទ្រុងមាន់ ចំនួន១១គ្រួសារ សរុបមនុស្ស៦០នាក់ ប្រុស៣០នាក់ អាយុ១៨ឆ្នាំឡើង៥៤នាក់ ប្រុស២៦នាក់។

ក្នុងឱកាសនោះដែរ លោកវរៈសេនីទោ សារឹម វុទ្ធី អធិការរង បានផ្សព្វផ្សាយនូវគោលនយោបាយភូមិ-សង្កាត់មានសុវត្តិភាពទាំង៩ចំណុច និងផលប៉ះពាល់គ្រឿងញៀន ជូនពលរដ្ឋផងដែ។ ដោយឡែក លោក យឹម រត្ឋ័ ចៅសង្កាត់អូរបែកក្អម ក៏បានផ្តាំផ្ញើសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់ក្នុងសង្តាត់អូរបែកក្អម សូមជួយសហការផ្តាល់ព័ត៌មានផ្សេងៗ មករដ្ឋបាលសង្កាត់ជុំវិញបញ្ហាផ្សេងៗ ជាពិសេស លើសេវាសាធារណៈដែលជាតម្រូវការចាំបាច់របស់បងប្អូន។ ដោយមានប្រជាពលរដ្ឋចូលរួម ចំនួន២០នាក់ ស្រី៤នាក់៕

Loading...