ករណីផ្ទុះគ្រាប់បែក នៅអាហ្វហ្គានីស្ថាន សម្លាប់មនុស្សរហូតដល់៨០នាក់

August 22, 2019 50

អាហ្វហ្គានីស្ថាន ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះថា អាជ្ញាធរបានបញ្ជាក់កាលពីថ្ងៃពុធ ទី២១ ខែសីហាថា ចំនួនអ្នកស្លាប់ដោយការបំផ្ទុះគ្រាប់បែកអត្តឃាតមួយ ដែលបានវាយប្រហារមកលើទីតាំង នៃការរៀបពិធីមង្គលការមួយ នៅរដ្ឋធានីកាប៊ុល របស់អាហ្វហ្គានីស្ថាន អ្នកស្លាប់បានកើនឡើងដល់៨០នាក់។

មន្ត្រីសុខាភិបាលសាធារណៈមួយរូប បានប្រាប់ដល់សារព័ត៌មានចិនស៊ិនហួ ដោយសុំមិនបញ្ចេញឈ្មោះថា “តួលេខចុងក្រោយបង្អស់ ដែលចេញដោយអាជ្ញាធរសុខាភិបាល បានរកឃើញថា មានអ្នករងរបួសជាច្រើន នៃការវាយប្រហារកាលពីយប់ថ្ងៃសៅរ៍ ហើយការរងរបួសរបស់ពួកគេច្រើននាក់ ដែលធ្វើឲ្យចំនួនអ្នកស្លាប់រហូតដល់ទៅ៨០នាក់ នៃឧប្បត្តិហេតុនេះ”។

នៅមុននេះ ក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថាន បានប្រកាសថា មនុស្ស៦៣នាក់ ត្រូវបានសម្លាប់ និង១៨២នាក់ផ្សេងទៀត បានរងរបួស នៅពេលដែលអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បានបំផ្ទុះឡើង ដោយពាក់អាវកាក់អត្តឃាតរបស់គាត់ នៅឯទីតាំងរៀបពិធីដែល មានភ្ញៀវចូលរួមជាច្រើន។ អ្នករងរបួសភាគច្រើន បានរងរបួសធ្ងន់ធ្ងរដោយប៉ើងអំបែងគ្រាប់ដែលត្រូវបានប្រើនៅក្នុងអាវគ្រាប់បែកអត្តឃាត។

ក្រុមភេរវកររដ្ឋអ៊ីស្លាម ហៅកាត់ (IS) បានប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារដ៏សាហាវនេះ៕

Loading...