តោះបងប្អូន! ទៅគាំទ្រ ក្រុមគោព្រៃកម្ពុជា ប៉ះក្រុមបាល់ទាត់ជម្រើសជាតិហុងកុង វគ្គជម្រុះដើម្បីទៅកាន់ World Cup 2022

August 26, 2019 90

ភ្នំពេញ ៖ ពហុកីឡដ្ឋានជាតិអូឡាំពិក នឹងបើកស្វាគមន៍អ្នកគាំទ្រ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលជួបប្រកួតជាមួយក្រុមហុងកុង នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៦ល្ងាចតទៅ ក្នុងជុំទី២ នៃការប្រកួតជម្រុះ សម្រាប់ទៅប្រកួតយកពានរង្វាន់បាល់ទាត់ ពិភពលោក ២០២២ នៅកាតា។

គួររម្លឹងថា ការឡើងមកប្រកួតក្នុងជុំទី២បាន បន្ទាប់ពីក្រុមជម្រើសជាតិកម្ពុជា បានយកឈ្នះក្រុមជម្រើសជាតិប៉ាគីស្ថានទាំងពីរជើង ដោយលទ្ធផល ២-០ និង ១-២ ក្នុងជុំទី១។ ក្នុងជុំទី២នេះ កម្ពុជាស្ថិតនៅក្នុងពូល C ដែលមាន ហុងកុង, ប៉ារែន, អីរ៉ាក់ និងអីរ៉ង់៕

Loading...