
ភ្នំពេញ ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានប្រាប់ទៅកាន់ក្រុមជ្រុលនិយម មួយក្ដាប់តូចថា បើមិនជួយចូកជួយចែវ សូមកុំយកជើងរាទឹក ពោលគឺបើមិនបានចូលរួម ជួយសង្គ្រោះប្រទេសជាតិ ក្នុងគ្រាសង្គ្រាម សូមកុំរំខានដល់ ភាពសុខសាន្ត របស់ប្រជាពលរដ្ឋក្នុងគ្រាសន្តិភាព។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៨ ខែសីហានេះថា “បើមិនបានចូលរួម ជួយសង្គ្រោះប្រទេសជាតិ ក្នុងគ្រាសង្គ្រាម សូមកុំរំខានដល់ភាពសុខសាន្ត របស់ប្រជាពលរដ្ឋ ក្នុងគ្រាសន្តិភាព ដូចពាក្យចាស់ពោលថា បើមិនជួយចូកជួយចែវ សូមកុំយកជើងរាទឹក”។
សម្ដេចបញ្ជាក់បន្ថែមថា “ខ្ញុំសង្ឃឹមថា ជនជ្រុលនិយមមួយក្តាប់តូច អាចនឹងយល់អំពីតម្លៃនៃសន្តិភាព និងការអភិវឌ្ឍដែលយើង ទទួលបានយ៉ាងលំបាក ហើយបញ្ឈប់នូវរាល់ សកម្មភាពរំខានដើម្បី បម្រើផលប្រយោជន៍ផ្ទាល់ខ្លួន”៕