យន្តហោះដឹកជញ្ជូនសហរដ្ឋអាមេរិក ត្រូវបានគេប្រទះឃើញ ហោះលើច្រកសមុទ្រកោះតៃវ៉ាន់

August 31, 2019 59

តៃវ៉ាន់ ៖ របាយការណ៍កាលពី ថ្ងៃព្រហស្បតិ៍ ដែលចេញដោយក្រសួងការពារជាតិកោះតៃវ៉ាន់បាន ប្រកាសថា យន្តហោះដឹកជញ្ជូន របស់សហរដ្ឋអាមេរិកមួយគ្រឿង បានធ្វើដំណើរតាមបណ្តោយ បន្ទាត់កណ្តាលដោយបែងចែក ច្រកសមុទ្រតៃវ៉ាន់នៅម៉ោងប្រហែល ១១ ព្រឹកម៉ោងក្នុងស្រុក បន្ទាប់ពីចាកចេញពីមូលដ្ឋានអាកាស Kadena នៅកោះអូគីណាវ៉ា ប្រទេសជប៉ុន។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ បានឱ្យដឹងថា ទោះបីជារដ្ឋាភិបាលទីក្រុងតៃប៉ិ អះអាងថា “មិនមានអ្វីប្លែក” បានកើតឡើងក្នុងពេលហោះហើរក៏ដោយ ក៏វាមិនទំនងថា ចិននឹងយល់ព្រមដែរ។ ខណៈពេលដែលទីក្រុងប៉េកាំង ទាមទារអធិបតេយ្យភាពលើច្រកសមុទ្រនេះ ហើយយោធាសហរដ្ឋអាមេរិក បានបន្តបញ្ជូនកម្លាំងតាមរយៈច្រកសមុទ្រនេះ ដែលជាផ្នែកមួយ នៃសេរីភាពនៃការធ្វើនាវាចរណ៍។ ថ្មីៗនេះ ក្រសួងការពារជាតិអាមេរិក បានយល់ព្រមលើការលក់យន្ដហោះចម្បាំងប្រភេទ F-16C /D តម្លៃ៨៨ពាន់លានដុល្លារ ដល់កោះតៃវ៉ាន់ផងដែរ។

កាលពីថ្ងៃទី ២៥ ខែសីហា នាវាអាមេរិក San Antonio-class USS Green Bay បានធ្វើនាវាចរណ៍តាមច្រកសមុទ្រតៃវ៉ាន់ដើម្បីបង្ហាញ “ ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះសេរីភាព និងការបើកទូលាយឥណ្ឌូ-ប៉ាស៊ីហ្វិក” នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកដែលបានចេញផ្សាយដោយរ៉យទ័រ៕

Loading...