ព្យុះប៊ូឌុល កំពុងវាយប្រហារប្រទេសវៀតណាម បង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង និងបាក់ដី

August 31, 2019 73

ហាណូយ ៖ ព្យុះឈ្មោះ ប៊ូលឌុល បានចុះខ្សោយទៅជាវិសម្ពាធទាប ត្រូពិក បន្ទាប់ពីបានធ្វើឱ្យមានការបាក់ដី នៅភាគកណ្តាលប្រទេសវៀតណាម កាលពីថ្ងៃសុក្រនេះ ហើយវានៅតែគំរាម ដែលធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំង។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ បានឱ្យដឹងថា នៅប្រហែលម៉ោង ១ រសៀល ព្យុះប៉ូឌុល ដែលជាព្យុះត្រូពិកទី ៤ ដែលវាយប្រហារមកលើដែនទឹក របស់ប្រទេសវៀតណាមនៅឆ្នាំនេះ បានធ្វើឱ្យមានការបាក់ដីនៅខេត្តហាទីញ និងក្វៀងប៊ិញ ជាមួយនឹងល្បឿនខ្យល់ ៦០-៧៥ គីឡូម៉ែត្រក្នុងមួយម៉ោង។

គិតត្រឹមម៉ោង ៤ រសៀលថ្ងៃដដែល មជ្ឈមណ្ឌលនៃវិសម្ពាធត្រូពិក កំពុងតែបក់ពីលើតំបន់នេះ ទៅភាគខាងលិចនៃខេត្ត Quang Binh ។ ក្នុងរយៈពេល ១២ ម៉ោងបន្ទាប់វិសម្ពាធទាប នឹងរំកិលទៅទិសខាងលិច មុនពេលបង្កើតជាតំបន់សម្ពាធទាប នៅតំបន់ព្រំដែននៃប្រទេសឡាវ និងថៃ។

ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃច័ន្ទ ខេត្តភាគខាងជើង និងខេត្ត ថាញ់ហៅ នៅតំបន់ភាគកណ្តាល ភាគខាងជើង ទំនងជាទទួលបានទឹកភ្លៀងរហូតដល់ ២០០ មីល្លីម៉ែត្រ។ ភ្លៀងធ្លាក់ ១៨០ មីលីម៉ែត្រក្នុងមួយថ្ងៃ ដែលត្រូវបានចាត់ទុកថា ជាភ្លៀងធ្លាក់ខ្លាំង៕

Loading...