ពួកហេស៍ប៊ូឡា និងអ៊ីស្រាអែល បើកការប្រយុទ្ធគ្នា នៅតាមព្រំដែនលីបង់

September 02, 2019 37

លីបង់ ៖ ប្រទេសអ៊ីស្រាអែល និងពួកតាលីបង់ នៅថ្ងៃអាទិត្យម្សិលមិញនេះ តាមសេចក្តីរាយការណ៍ បានបើកការប្រយុទ្ធគ្នានៅ តាមព្រំដែនប្រទេសតាលីបង់ ស្របពេលមានភាពតានតឹងកើនឡើង រវាងប្រទេសអ៊ីស្រាអែល និងក្រុមយោធាលីបង។

នេះបើយោងសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ បានឲ្យដឹងថា ពួកហេស៍ប៊ូឡា បានបាញ់មីស៊ីលវាយប្រហាររថក្រោះ ចូលទៅក្នុងប្រទេស អ៊ីស្រាអែលភាគខាងជើង កាលពីថ្ងៃអាទិត្យ ហើយអ៊ីស្រាអែលបានធ្វើការតបតវិញ ដោយបាញ់គ្រាប់ផ្លោង ទៅលើភូមិនៅភាគខាងត្បូង នៃប្រទេសលីបង់ចំនួន៣។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ពួកហេស៍ប៊ូឡា បាននិយាយថា កងពលតូចរបស់ខ្លួនចំនួនពីរ បានបាញ់មីស៊ីលទៅលើរថក្រោះមួយគ្រឿង សម្លាប់និងធ្វើឲ្យរបួសជនជាតិ អ៊ីស្រាអែលមួយចំនួន ចំណែកមន្ត្រីនាំពាក្យយោធាអ៊ីស្រាអែល លោក Jonathan Conricus បាននិយាយថា គោលដៅដែលវាយប្រហារចំនោះ គឺជារថយន្តសង្គ្រាមបន្ទាន់យោធាមួយគ្រឿង និងគ្មានអ្នកស្លាប់ឬក៏រងរបួសនោះទេ៕

Loading...