អភិបាលខេត្តពោធិ៍សាត់ ដឹកនាំកម្លាំងចុះបង្រ្កាបល្បែងស៊ីសង ឃាត់ខ្លួនមនុស្ស ចំនួន១១នាក់

September 02, 2019 68

ពោធិ៍សាត់ ៖ មនុស្ស១១នាក់ ក្នុងនោះស្រី៤នាក់ ត្រូវបានកម្លាំងនគរបាលធ្វើការឃាត់ខ្លួនជាបណ្តោះអាសន្ន ករណីលេងល្បែងស៊ីសងអាប៉ោង ប៑ៀរ ស្ថិតនៅក្នុងហាងកាហ្វេមួយកន្លែង យីហោ "រោងគោ" ក្នុងភូមិថ្មី ឃុំបឹងខ្នា ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង៩និង១៥នាទីយប់ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩។

នៅក្នុងកិច្ចប្រតិបត្តិការណ៍ឆ្មក់ ចុះបង្រ្កាបកន្លែងលួចបើកល្បែងស៊ីសង ដុះស្លែមួយកន្លែងនេះ ដឹកនាំបញ្ជាដោយផ្ទាល់ពីសំណាក់លោក ម៉ៅ ធនិន ប្រធានគណះបញ្ជាការឯកភាពខេត្ត និង ជាអភិបាល នៃ គណះអភិបាលខេត្តពោធិសាត់ ដោយមានការសម្របសម្រួល ពីលោកព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តពោធិ៍សាត់ផងដែរ។

លោកវរសេនីយ៍ឯក នាង វុធ អធិការនគរបាលស្រុកបាកាន បានថ្លែងប្រាប់ដឹងនៅព្រឹកថ្ងៃទី២ ខែ កញ្ញានេះថា ក្នុងកិច្ចប្រតិបត្តិការណ៍ឆ្មក់ចុះបង្ក្រាបកន្លែងលេងល្បែងស៊ីសងកាលពីយប់មិញនោះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ១១នាក់ (ស្រី៤នាក់) និងវត្ថុតាងមាន មេអាប៉ោង ប៑ៀ និងលុយដុល្លារ និង លុយខ្មែរមួយចំនួន។ លោកអធិការ ក៏បានឱ្យដឹងទៀតថា ចំពោះមនុស្សប្រុសស្រីដែលសមត្ថកិច្ចឃាត់ខ្លួននោះ អង្គភាពរបស់លោក និងសុំគោលការណ៍ពីថ្នាក់លើ ដើម្បីធ្វើការអប់រំ។

ប្រជាពលរដ្ឋនៅទីនោះបានលើកឡើងថា ទីតាំងកាហ្វេភ្នាល់ប្រដាល់ និង ភ្នាល់បាល់យីហោរោងគោនោះគឺនៅមិនឆ្ងាយប៉ុន្មានពីប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងខ្នានោះទេ បើប៉ានប្រម៉ានទៅគឺប្រហែល ៧០០ម៉ែត្រតែប៉ុណ្ណោះ ចុះហេតុដូចម្តេចបានជាលោកនាយប៉ុស្តិ៍អត់ដឹងចឹង!៕

Loading...