ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ចំនួន៧នាក់ ពាក់ព័ន្ធករណីចែកចាយ និងជួញដូរគ្រឿងញៀន

September 02, 2019 333

កំពង់ចាម ៖ ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋភ្លាមៗ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់ជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៅវេលាម៉ោង១១៖០០នាទី ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩ នៅត្រង់ចំណុចភូមិជង្ហុក ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ចុះបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយប្រើវិធានញុះញង់ និងឃាត់ខ្លួនជនសង្ស័យ ចំនួន៧នាក់។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង៧នាក់ ទី១- ឈ្មោះ លឹម សុភាង ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ នៅភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ទី២- ឈ្មោះ លី ស្រីខ្មៅ ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ទី៣- ឈ្មោះ ឆូក សុខនៅ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ បញ្ជាក់ (ឆូក សុខនៅ ជាមុខសញ្ញាមានដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ៤៤៣៩ ចុះថ្ងៃទី៤ កញ្ញា ២០១៨ ចេញដោយអ្នកស្រី លី ម៉ារីណា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម។ ទី៤- ឈ្មោះ ថុល ដានី (ហៅ ទីន) ភេទប្រុស អាយុ២២ឆ្នាំ រស់នៅបន្ទប់ជួលលេខ២ ស្ថិតនៅ ភូមិ បឹងកុក ២ សង្កាត់ បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ទី៥- ឈ្មោះ ហ៊ាង សុភក្រ្តា ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិរកាក្រោម សង្កាត់ សំបួរមាស ក្រុងកំពង់ចាម   ខេត្ត កំពង់ចាម។ ទី៦- ឈ្មោះ ម៉ាត់ ហ្សី ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិព្រៃខ្ជាយ ឃុំបារាយរណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ទី៧- ឈ្មោះ លី ហាមីន ភេទប្រុស អាយុ២៨ឆ្នាំនៅ ភូមិទួលចំបក់ ឃុំបារាយរណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

សមត្ថកិច្ចរឹបអូសវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌ស ចំនួន១៦កញ្ចប់ (ធំ៣កញ្ចប់), ជញ្ជីងអេឡិចត្រូនិច ចំនួន២គ្រឿង, ទូរស័ព្ទ ចំនួន៩គ្រឿង, ឧបករណ៍សេព ចំនួន២សំរាប់, ម៉ូតូចំនួន៥គ្រឿង និងថង់វេចខ្ចប់មួយចំនួនធំ៕

Loading...