វៀតណាម ចង់បន្ធូរបន្ថយលក្ខខ័ណ្ឌបណ្តាក់ទុនលើកាស៊ីណូ ដើម្បីទាក់ទាញវិនិយោគិនបន្ថែម

September 04, 2019 47

ហាណូយ ៖ ក្រសួងហិរញ្ញវត្ថុរបស់វៀតណាម កំពុងស្នើសុំលក្ខខ័ណ្ឌមូលធនអប្បបរមា ដែលបង្កភាពងាយស្រួល សម្រាប់វិនិយោគិនផ្នែកកាស៊ីណូ ក្នុងគោលបំណងជំរុញការវិនិយោគ នៅក្នុងតំបន់សេដ្ឋកិច្ច-រដ្ឋបាលពិសេស។

យោងតាមសារព័ត៌មាន EV Express ចេញផ្សាយកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩ បានឱ្យដឹងថា យោងតាមបទប្បញ្ញត្តិបច្ចុប្បន្ន គឺអ្នកវិនិយោគ ត្រូវតែតម្កល់ប្រាក់យ៉ាងតិច ២ ពាន់លានដុល្លារ ដើម្បីសាងសង់អគាររមណីយដ្ឋាន រួមបញ្ចូលគ្នាជាមួយសេវាកម្មកាស៊ីណូ និងត្រូវចំណាយ ៥០ ភាគរយ ឬ ១ ពាន់លានដុល្លារ មុនពេលវិញ្ញាបនបត្រ ចុះបញ្ជីវិនិយោគ ត្រូវបានផ្តល់ជូន។

ក្រសួងហិរញ្ញវត្ថុ ទើបតែបានស្នើ ដល់លោកនាយករដ្ឋមន្រ្តី រួមបញ្ចូលដើមទុនវិនិយោគ នៅក្នុងគម្រោងផ្សេងទៀត នៅក្នុងតំបន់សេដ្ឋកិច្ច-រដ្ឋបាលពិសេស (SAEZs) ឬគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលភ្ជាប់ទៅនឹងតំបន់ នៅពេលធ្វើការគណនាដើមទុន អប្បបរមាវិនិយោគិន ត្រូវតែចំណាយ មុនពេលទទួលបានវិញ្ញាបនប័ត្រ សម្រាប់ប្រភេទនេះ។

ចំពោះសំណើថ្មីនេះ បើយោងតាមក្រសួងហិរញ្ញវត្ថុ បានឱ្យដឹងថា នឹងជួយដោះស្រាយ ការលំបាកសម្រាប់វិនិយោគិន និងទាក់ទាញការវិនិយោគ ទៅក្នុងកាស៊ីណូ និងគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលភ្ជាប់ទៅនឹង SAEZs ជាពិសេសតំបន់ Van Donដែលជាមូលដ្ឋាន ត្រូវបានគេចាត់ទុកថា មានហេដ្ឋារចនាសម្ព័ន្ធ ដែលមិនទាន់អភិវឌ្ឍ៕

Loading...