នគរបាលអន្ដោប្រវេសន៍ ចាប់ខ្លនជនជាតិវៀតណាមប្រុសស្រី១២នាក់ទៀតហើយ

May 28, 2018 285
33865493_188154688681010_384575258629242880_n

ភ្នំពេញ៖ ជនជាតិវៀតណាមប្រុសស្រី១២នាក់ទៀតហើយត្រូវនគរបាលអន្ដោប្រវេសន៍ធ្វើការចាប់ខ្លួនពាក់ព័ន្ធនិងករណី ចូលមកធ្វើការ និងស្នាក់នៅប្រទេសកម្ពុជាដោយគ្មានច្បាប់អនុញ្ញាតិ ។

លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ក្រោមការបញ្ជាពីនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ឲ្យបន្តចុះអនុវត្តជនបរទេសទាំងអស់ដែលចូលមកធ្វើការ និងស្នាក់នៅប្រទេសកម្ពុជាដោយគ្មានច្បាប់អនុញ្ញាតិ ត្រូវតែឃាត់ខ្លួនរួចបំពេញឯសារបញ្ជូនទៅប្រទេសដើមវិញ ។

33599888_188154648681014_5479230852003004416_n

លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា បានបន្តទៀតថា ជាក់ស្តែង កាលពីវេលាម៉ោង​២រសៀល ថ្ងៃច័ន្ទ ១៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨នេះ លោកបានដឹកនាំកម្លាំងចុះត្រួតពិនិត្យមើលជនបរទេស ដោយមានការសម្របសម្រួលពីតំណាងអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ នៅចំណុចទីតាំង សិបកម្មឈើដែល ស្ថិតតាមបណ្ដោលផ្លូវលេខ៤៧៤ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជាលិទ្ធផលឃាត់ខ្លួនបានជនជាតិវៀតណាម១២នាក់ ក្នុងស្រី៣នាក់ អ្នកទាំងអស់នោះសុទ្ធតែមកធ្វើការ និងស្នាក់នៅដោយគ្មានច្បាប់អនុញ្ញាតិ ។

បច្ចុប្បន្ន ជនជាតិវៀតណាមប្រុសស្រីទាំង១២នាក់ខាងលើនេះ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីចាត់ការបន្ដនីតិវិធី ៕

33758489_188154705347675_7390579736394596352_n
33746153_188154665347679_9139972855822286848_n
Loading...