នៅថ្ងៃសុក្រនេះ! ឥណ្ឌា ត្រៀមចារឈ្មោះក្នុងប្រវត្តិសាស្ត្រ ប្រសិនបើបេសកកម្ម Chandrayaan-2 បញ្ចប់ដោយជោគជ័យ

September 06, 2019 70

ញូដេលី ៖ សារព័ត៌មាន CNN បានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី៥ ខែកញ្ញានេះ ឲ្យដឹងថា ឥណ្ឌាឈានបានមួយជំហានរបស់ខ្លួនទៀតហើយ ដើម្បីសម្រេចបាននៅមហិច្ឆតាក្លាយជាមហាអំណាចលើវិស័យអវកាសរបស់ខ្លួន។ មានន័យថា ប្រសិនបើបេសកកម្ម Chandrayaan-2 បានបញ្ចប់ដោយជោគជ័យ នៅថ្ងៃសុក្រនេះ។

ប្រទេសឥណ្ឌា នឹងមានឈ្មោះចូលរួមជាមួយសហរដ្ឋអាមេរិក ចិន និង អតីតសហភាពសូវៀត នៅជាប្រទេសដែលបានធ្វើការចុះចត នៅលើភពព្រះច័ន្ទ។ ហើយប្រសិនបើអ្វីៗទាំងអស់នឹងដូចទៅនឹងការគ្រោងទុកនោះ ឥណ្ឌាក៏នឹងក្លាយជាប្រទេសទី២ បន្ទាប់ពីប្រទេសចិន ដែលបានហោះទៅដល់ផ្នែកមួយ នៃឋានព្រះច័ន្ទ ដែលមិនទាន់មានអ្នកទៅដល់នៅឡើយ។

គួរឲ្យដឹងដែរថា បេសកកម្មដែលដំណើរការដោយអង្គការស្រាវជ្រាវអវកាសឥណ្ឌា ឬហៅកាត់ថា ISRO បានចាប់ផ្តើមកាលពីខែមុន។ បន្ទាប់ពីចំណាយពេលជាង៤៥ថ្ងៃមកហើយនោះ វាត្រូវបានគេគ្រោងនឹងចុះចតនៅលើផ្ទៃឋានព្រះច័ន្ទ គិតនៅថ្ងៃទី៧ ខែកញ្ញានេះហើយ៕

Loading...