គួរឱ្យភ្ញាក់ផ្អើល! ស្ត្រីជនជាតិឥណ្ឌាម្នាក់ មានអាយុ៧៣ឆ្នាំ ផ្ដល់កំណើតកូនភ្លោះស្រី ដល់ទៅ២នាក់

September 07, 2019 38

ញូដេលី ៖ សារព័ត៌មាន BBC នៅថ្ងៃសៅរ៍ ទី០៧ ខែកញ្ញា ឆ្នាំ២០១៩ បានចេញឱ្យដឹងថា ស្ត្រីជនជាតិឥណ្ឌាម្នាក់ មានអាយុ៧៣ឆ្នាំ នៅក្នុងរដ្ឋ Andhra Pradesh នៃភាគខាងត្បូង ប្រទេសឥណ្ឌា បានផ្ដល់កំណើតកូនស្រីភ្លោះ២នាក់ ដ៏គួរឱ្យភ្ញាក់ផ្អើល។

សារព័ត៌មាន BBC ផ្អែកលើវេជ្ជបណ្ឌិតឈ្មោះ Uma Sankar បានឱ្យដឹងទៀតថា លោកយាយ Mangayamma Yaramati បានផ្ដល់កំណើតកូនស្រីភ្លោះទាំង២នាក់ ខាងលើ កាលពីថ្ងៃព្រហស្បតិ៍ ទី០៥ ខែកញ្ញាកន្លងទៅ ដោយលោកយាយ និងកូនសុទ្ធតែមានសុខភាពល្អ។ ចំណែកឯ ស្វាមីរបស់លោកយាយ គឺលោកតា Sitarama Rajarao មានអាយុ៨២ឆ្នាំ បានបង្ហាញពីអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង និងសឹងតែមិនជឿ ចំពោះរឿងដែលបានកើតឡើងនេះ។

គួរជម្រាបថា លោកយាយ Yaramati និងស្វាមី មានបំណងយកកូនតាំងតែយូរណាស់ ហើយ ប៉ុន្តែមិនអាចមានកូនទាល់តែសោះរហូតទល់បច្ចុប្បន្ន។ ប៉ុន្តែរឿងបែបនេះ មិនទើបតែកើតឡើងជាលើកទីមួយឡើយនៅក្នុងប្រទេសឥណ្ឌា ដោយកាលពីឆ្នាំ២០១៦ លោកយាយឈ្មោះ Daljinder Kaur មានអាយុ៧០ឆ្នាំ ក៏ធ្លាប់បានផ្ដល់កំណើតកូនប្រុស ម្នាក់ផងដែរ៕

Loading...