UN ស្វាគមន៍ការដោះដូរអ្នកទោស រវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន

September 10, 2019 45

យូអិន ៖ អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បានលើកឡើងថា អគ្គលេខាធិការយូអិន លោក Antonio Guterres បានស្វាគមន៍ ចំពោះការដោះដូរអ្នកទោស រវាងរុស្ស៊ី និងអ៊ុយក្រែន កាលពីថ្ងៃសៅរ៍។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

លោក Stephane Dujarric បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រមុខយូអិន ជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធចាត់វិធានការបន្ថែមទៀត ដើម្បីធានានូវសន្ទុះបន្តទៀត ដែលរួមមានការធានាឲ្យមានបទឈប់បាញ់យូរអង្វែង បន្ធូរបន្ថយលក្ខខ័ណ្ឌមនុស្សធម៌ នៅតាមបណ្តាញទំនាក់ទំនង និងធ្វើឱ្យវឌ្ឍនភាពក្នុងការអនុវត្តកិច្ចព្រមព្រៀងទីក្រុង Minsk។

លោក Dujarric បន្ថែមថា “លោកសង្ឃឹមថា សកម្មភាពមនុស្សធម៌ដ៏សំខាន់នេះ អាចដើរតួនាទីជាជំហានវិជ្ជមានឆ្ពោះទៅរកការពង្រឹងទំនុកចិត្ត ក្នុងចំណោមមនុស្សទាំងអស់ ដែលអនុញ្ញាតឲ្យមានការសន្ទនាគ្នាជាទៀងទាត់ និងប្រកបដោយការស្ថាបនានៅគ្រប់កម្រិត ទាំងអស់ ដើម្បីបើកផ្លូវឆ្ពោះទៅរកការដោះស្រាយជាយថាហេតុ នៃជម្លោះនៅភាគខាងកើតអ៊ុយក្រែន”៕

Loading...