នគរបាលកម្ពុជា ឃាត់ខ្លួនជនជាតិចិន ចំនួន១០៥នាក់ ក្នុងអគារមួយកន្លែង ករណីបើកល្បែងតាមប្រព័ន្ធអ៊ីនធីណែត និងស្នាក់នៅខុសច្បាប់

September 10, 2019 26

ភ្នំពេញ ៖ កម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចុះបង្ក្រាប និងឃាត់ខ្លួនជនជាតិចិនចំនួន១០៥នាក់ ពាក់ព័ន្ធនិងករណីបើកល្បែងតាមប្រព័ន្ធអ៊ីនធីណែត និងស្នាក់នៅដោយខុសច្បាប់ នៅរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ នៅផ្លូវសហព័ន្ធរុស្ស៊ី កែងផ្លូវទ្រុងមាន់ ក្នុងសង្កាត់អូរបែកក្អូម ខណ្ឌសែនសុខ។

ប្រតិបត្តិការណ៍នេះ មានការដឹកនាំដោយលោក សេង ហៀង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ព្រមទាំងនគរបាលមូលដ្ឋានខណ្ឌសែនសុខផងដែរ។

ក្នុងប្រតិបត្តិការនេះដែរ សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិចិន ចំនួន១០៥នាក់ ក្នុងនោះ (មានស្រី១០នាក់) និងដកហូតកុំព្យូទ័រលើតុ ចំនួន៨០គ្រឿងផងដែរ។ សូមជម្រាបថា ទីតាំងអគារដែលសមត្ថកិច្ចបានចុះបង្ក្រាបនេះ គឺមានដាក់ស្លាកយីហោ ជាសកលវិទ្យាល័យ ដើម្បីបន្លំភ្នែកសមត្ថកិច្ច។

បច្ចុប្បន្ន ជនជាតិចិនខាងលើនេះ ត្រូវបានសមត្ថកិច្ចបញ្ចូនខ្លួនទៅកាន់នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ រីឯអគារត្រូវបានសមត្ថកិច្ចសម្រេចខ្លុំបេបិទ ជាបណ្តោះអាសន្ន៕

Loading...