ថ្ងៃនេះ ជាគម្រប់ខួប៤៣ឆ្នាំ នៃការបាត់បង់ជីវិត លោកប្រធានម៉ៅ មេដឹកនាំកុម្មុយនីសចិន ដ៏ល្បីល្បាញ

September 10, 2019 160

ប៉េកាំង ៖ លោក Mao Zedong គឺជាមេដឹកនាំ ប្រទេសចិន ឆ្លងកាត់សម័យកាល បដិវត្តន៍កុម្មុយនីស អស់រយៈពេល ជាច្រើនឆ្នាំទំរាំ បានក្លាយទៅជាមេដឹកនាំ រដ្ឋាភិបាលកុម្មុយនីសចិន ដែលបានចាប់កំណើតឡើង នាឆ្នាំ១៩៤៩ ប៉ុន្តែលោកត្រូវបាន បាត់ជីវិត នៅថ្ងៃទី៩ ខែកញ្ញាឆ្នាំ១៩៧៦។

លោក គឺជាមេដឹកនាំកុម្មុយនីសដ៏ល្បីល្បាញ ក្នុងពេលជាមួយគ្នានឹងមេដឹកនាំកុម្មុយនីសល្បីជាច្រើនទៀតលើលោក ដូចជាលោក V.I Lenin និងលោក Joseph Stalin ជាដើមនាសម័យសង្គ្រាមត្រជាក់។

លោកប្រធានម៉ៅ កើតនៅឆ្នាំ១៨៩៣ ហើយនៅអំឡុងឆ្នាំ១៩១០ លោកបានចាប់ផ្តើមចូលរួមជាមួយនឹងក្រុមចលនាជាតិនិយម ដើម្បីប្រឆាំងទៅនឹងរដ្ឋាភិបាលរបស់ស្តេចចិន និងក្រុមបរទេស ដែលមានវត្តមាននៅក្នុងប្រទេស។ ឆ្នាំ១៩២១ គាត់បានក្លាយទៅជាសមាជិក បក្សកុម្មុយនីសចិន និងក្លាយទៅជាបុគ្គិលដែលរដ្ឋាភិបាលតាមចង់ចាប់ខ្លួនបំផុតនាគ្រានោះ។

នាអាយុ៨០ឆ្នាំ លោកប្រធានម៉ៅ បានចាប់ផ្តើម បង្ហាញខ្លួនកាន់តែតិចឡើង ជាសាធារណៈ ដោយជឿជាក់ថា មានកម្លាំងកាន់តែខ្សោយឡើង ដោយសារជំងឺ ញាក់សរសៃ ជាប់ខ្លួនហើយនាឆ្នាំ១៩៧៦ ទើបរដ្ឋាភិបាលកុម្មុយនីស ប្រកាសអំពីការស្លាប់ របស់គាត់ ប៉ុន្តែតំណែងរបស់គាត់ ជាប្រធានបក្ស នៅតែបន្តដោយគ្មាន អ្នកណាអាចជំនួសបានឡើយ៕

Loading...