យោធាសហរដ្ឋអាមេរិក ទំនងជានឹងបង្កើនប្រតិបត្តិការប្រឆាំងជាមួយពួកតាលីបង់

September 10, 2019 118

អាមេរិក ៖ នាយឧត្តមសេនីយ៍ជាន់ខ្ពស់ សហរដ្ឋអាមេរិកមួយរូប បាននិយាយនៅថ្ងៃចន្ទសប្ដាហ៍នេះថា យោធាសហរដ្ឋអាមេរិក ទំនងជានឹងបង្កើនជំហាន នៃប្រតិបត្តិការរបស់ខ្លួន នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដើម្បីប្រឆាំងនឹងកំណើន ក្នុងការវាយប្រហារពីពួកតាលីបង់ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន ព្យួរចោលកិច្ចពិភាក្សាសន្តិភាព ជាមួយពួកបះបោរនេះ។

នាយកឧត្តមសេនីយ៍ម៉ារីន សហរដ្ឋអាមេរិក លោក Kenneth McKenzie ជាប្រធាននៃមេបញ្ជាការកណ្ដាល សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ នៅក្នុងអំឡុងធ្វើទស្សនកិច្ច ប្រទេសអាហ្វហ្គានីស្ថានថា ពួកតាលីបង់បានធ្វើជ្រុលហួសហេតុ នៅក្នុងដំណើរចរចាសន្តិភាព ដោយធ្វើការវាយប្រហារធ្ងន់ធ្ងរ ដែលរួមចូលទាំងការវាយប្រហារមួយ ដែលបានសម្លាប់ទាហានអាមេរិកមួយរូប កាលពីសប្ដាហ៍មុនផងដែរ។

គួរបញ្ជាក់ថា ពួកតាលីបង់ ដែលកំពុងកាន់កាប់ គ្រប់គ្រងទឹកដីច្រើន ជាងពេលណាៗទាំងអស់ គិតចាប់តាំងពីឆ្នាំ២០០១ នៅពេលវាគ្រប់គ្រងប្រទេសនោះ បាននិយាយកាលពីថ្ងៃសៅរ៍ សប្ដាហ៍មុនថា ជីវិតអាមេរិកនៅអាហ្វហ្គានីស្ថាន កាន់តែច្រើនឡើង នឹងត្រូវបាត់បង់៕

Loading...