រយៈពេល៣ថ្ងៃ ទាហានរដ្ឋាភិបាលលីប៊ី ជាង២០០នាក់ ត្រូវបានសម្លាប់

September 11, 2019 79

ទ្រីប៉ូលី ៖ កងទ័ពឧទ្ទាម ដែលមានមូលដ្ឋាននៅភាគខាងកើត ប្រទេសលីប៊ី បានឲ្យដឹងនៅព្រឹកថ្ងៃអង្គារនេះថា កងកម្លាំងរដ្ឋាភិបាល ដែលគាំទ្រដោយអង្គការសហប្រជាជាតិ ជាង២០០នាក់ ត្រូវបានសម្លាប់ ក្នុងអំឡុងពេល៣ថ្ងៃកន្លងមក នៅភាគខាងត្បូង នៃរដ្ឋធានីទ្រីប៉ូលី។

មជ្ឈមណ្ឌលព័ត៌មានរបស់កងទ័ពបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "កងជីវពលជាង២០០នាក់ ត្រូវបានសម្លាប់ នៅក្នុងប្រតិបត្តិការយោធារយៈពេល៣ថ្ងៃកន្លងមក ដែលរួមមានការវាយប្រហារតាមអាកាស និងការប៉ះទង្គិចគ្នានៅនឹងកន្លែង"។

សេចក្តីថ្លែងការណ៍ក៏បានឲ្យដឹងផងដែរថា កងកម្លាំងរដ្ឋាភិបាលរាប់រយនាក់ផ្សេងទៀត បានរងរបួស។ រដ្ឋាភិបាលលីប៊ី បានចូលរួមក្នុងជម្លោះប្រដាប់អាវុធដ៏សកម្មនៅក្នុងនិងជុំវិញទីក្រុងទ្រីប៉ូលី ចាប់តាំងពីដើមខែមេសា ប្រឆាំងនឹងកងទ័ពឧទ្ទាម ដែលកំពុងព្យាយាមដណ្តើមកាន់កាប់ទីក្រុង និងផ្តួលរំលំរដ្ឋាភិបាល៕

Loading...