សម្ដេច ទៀ បាញ់៖ ពលរដ្ឋ នៃបណ្តាប្រទេសមួយចំនួន មិនទាន់យល់អ្វីជាបដិវត្តពណ៌

September 11, 2019 39

ភ្នំពេញ ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងថា ប្រជាពលរដ្ឋ នៃបណ្តាប្រទេសមួយចំនួន មិនទាន់យល់អ្វីហៅជាបដិវត្តពណ៌ ទើបពួកគេនាំគ្នាធ្វើបដិវត្តពណ៌។

សម្ដេចពិ បានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះថា “ប្រហែលជាប្រជាពលរដ្ឋ នៃបណ្តាប្រទេសមួយចំនួនយល់ថា បដិវត្តពណ៌ នឹងនាំមកនូវភាពប្រសើរឡើងវិញ ទើបពួកគេនាំគ្នាធ្វើបដិវត្តពណ៌”។

សម្ដេចគូសបញ្ជាក់ថា “ផ្ទុយពីការគិត បដិវត្តពណ៌បានឆក់យកជីវិតជនស្លូតត្រង់រាប់ម៉ឺនសែននាក់ និងបានបំផ្លាញស្ទើរអស់ នូវធនធានរបស់ប្រទេសជាតិ”៕

Loading...