សម្ដេចតេជោ បញ្ជាឲ្យទិញ IPad សម្រាប់លើកទឹកចិត្ត សិស្សជាប់និទ្ទេស A ទាំង៤៤៣នាក់ ក្នុងម្នាក់មួយគ្រឿង

September 11, 2019 23

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញានេះ បានបញ្ជាឲ្យទិញ IPad សម្រាប់លើកទឹកចិត្ត សិស្សជាប់និទ្ទេស A ទាំង៤៤៣នាក់ ក្នុងម្នាក់មួយគ្រឿង។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានដកស្រង់ប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីមកបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា “សម្តេចនាយករដ្ឋមន្ត្រី បញ្ជាឱ្យទិញ IPad សម្រាប់សិស្សជាប់និទ្ទេស A ម្នាក់មួយ“។

សូមរំលឹកថា បេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) មានចំនួន៧៩០៥២នាក់ ត្រូវជា៦៨.៦២ភាគរយ បើប្រៀបធៀបឆ្នាំ២០១៨ មានការកើនឡើង។ ក្នុងនោះបេក្ខជនជាប់និទ្ទេស A មានចំនួន៤៤៣នាក់៕

Loading...