ព្រឹកនេះ មានបេក្ខជនប្រឡងបាក់ឌុបមួយចំនួន នាំគ្នាតវ៉ាលទ្ធផល នៅមុខក្រសួងអប់រំ

September 11, 2019 112

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ មានបេក្ខជនប្រឡងបាក់ឌុបមួយចំនួន បាននាំគ្នាតវ៉ានៅមុខក្រសួងអប់រំ ចំពោះលទ្ធផលនៃការប្រឡងបាក់ឌុប សម័យប្រឡង ១៩ សីហា ឆ្នាំ២០១៩។

សូមជម្រាបថា ក្រសួងអប់រំនៅថ្ងៃទី០៩-១០ ខែកញ្ញា ឆ្នាំ២០១៩ទើបប្រកាសលទ្ធការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១៩ សីហា ឆ្នាំ២០១៩ ដោយមានបេក្ខជនប្រឡងជាប់ចំនួន ៧៩,០៥២នាក់ ស្មើនឹង៦៨.៦២ភាគរយ ក្នុងនោះសិស្សជាប់និទ្ទេស A ចំនួន ៤៤៣នាក់, ជាប់និទ្ទេស B ចំនួន២៤៣០នាក់, ជាប់និទ្ទេស C ចំនួន៥៨៤៧នាក់, ជាប់និទ្ទេស D ចំនួន ១៤១០០នាក់ និងនិទ្ទេស E ចំនួន៥៦២៣២នាក់៕

Loading...