ការជូនដំណឹង! កំណាត់ផ្លូវលេខ៧១C នឹងត្រូវផ្អាកចរាចរណ៍បណ្ដោះអាសន្ន ចាប់ពីថ្នល់បែកស្រុកចំការលើ មកទីរួមស្រុកស្ទឹងត្រង់ ដោយសារទឹកជន់លិច

September 11, 2019 95

កំពង់ចាម ៖ កំណាត់ផ្លូវលេខ៧១C នៅព្រឹកថ្ងៃទី១១ ខែកញ្ញានេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសម្រេចផ្អាកចរាចរណ៍ជាបណ្ដោះអាសន្ន ចាប់ពីថ្នល់បែកស្រុកចំការលើ មកកាន់ទីរួមស្រុកស្ទឹងត្រង់។

ជាមួយគ្នានេះ លោកអភិបាលខេត្ត បានសម្រេចផ្អាកចរាចរណ៍លើកំណាត់ផ្លូវនេះ ជាបណ្ដោះអាសន្ន។ និងបានជូនដំណឹងដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ដែលត្រូវធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវនេះ ឱ្យផ្អាកធ្វើចរាចរឆ្លងកាត់ ជាបណ្ដោះអាសន្ន ដោយមូលហេតុទឹកជំនន់ បានជន់លិចផ្លូវត្រង់គីឡូម៉ែត្រលេខ ១៦២+៩០០ ទៅ ១៦៤ ត្រូវទឹកជន់លិច ៤កន្លែង៕

Loading...