រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ រយៈពេល៨ខែ ឆ្នាំ២០១៩នេះ កម្ពុជា នាំចេញកសិផល ជិត៣លានតោន

September 12, 2019 38

ភ្នំពេញ ៖ របាយការណ៍របស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានឲ្យដឹងថា រយៈពេល៨ខែ ១១ថ្ងៃ ឆ្នាំ២០១៩នេះ កម្ពុជា បាននាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិ ជិត៣លានតោន។

របាយការណ៍ដដែលបង្ហាញថា រយៈពេលជាង៨ខែមកនេះ កម្ពុជា បាននាំចេញអង្ករ ជាង៣៥ម៉ឺនតោន, ដំឡូងមីក្រៀម ជិត១លានតោន, ដំឡូងមីស្រស់ ជិត៩០ម៉ឺនតោន, ម្សៅដំឡូងមី ជាង៤ម៉ឺនតោន, គ្រាប់ស្វាយចន្ទី ជាង១៦ម៉ឺនតោន, គ្រាប់ពោត ជាង១១ម៉ឺនតោន, សណ្តែកសៀង ជាង៨ពាន់តោន, ចេក ជាង៩ម៉ឺនតោន, ផ្លែស្វាយ ជាង៣ម៉ឺនតោន, ម្រេច ជាង៣ពាន់តោន, បន្លែ ជាង១០០តោន និងដាំណាំកសិផលផ្សេងៗទៀត ជិត២០ម៉ឺនតោន។

ទីផ្សារកសិផលរបស់កម្ពុជា រួមមាន ប្រទេសចិន, សហគមន៍អ៊ឺរ៉ុប, វៀតណាម, ថៃ, កូរ៉េ, ឥណ្ឌា, អូស្ត្រាលី, អារ៉ាប៊ីសាអូឌីត និងប្រទេសមួយចំនួនទៀត៕

Loading...