ជំពាក់លុយថ្លៃទិញទា ចំនួន៣.៨៥២ដុល្លារ ពេលគេទៅទារ ស្ទុះវាយទាត់ធាត់ បណ្តាលឱ្យរបួសធ្ងន់ ត្រូវសមត្ថកិច្ចចាប់ដាក់ខ្នោះ

September 12, 2019 225

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន រឿងជំពាក់លុយគេថ្លៃទិញទាយកទៅខ្វៃ ស្រាប់តែពេលគេទៅទារលុយ ក៏ស្ទុះទៅវាយទាត់ធាត់ បណ្តាលឱ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង២និង០០នាទី ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ នៅក្នុងបរិវេណផ្ទះលេខ២៤៥ ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ លី សូម៉ានេថ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ទាខ្វៃ ស្នាក់នៅផ្ទះលេខ២៤៥ ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)។ ចំណែកជនរងគ្រោះឈ្មោះ ហ្វុង វ៉ាងគឹម ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិចិន មុខរបរ លក់ទា ស្នាក់នៅភូមិជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា (របួសហើមជាំភ្នែកខាងឆ្វេង១កន្លែង)។

ប្រភពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យបានទំនាក់ទំនងទិញទា ពីជនរងគ្រោះយកទៅខ្វៃលក់ និងបានទូរទាត់លុយឲ្យជនរងគ្រោះនៅខ្វះលុយមិនទាន់ទូរទាត់ ចំនួន៣.៨៥២ដុល្លារ រហូតដល់ថ្ងៃទី១១ ខែកញ្ញានេះ នៅវេលាម៉ោង២និង០០នាទី ជនរងគ្រោះបានមកទារលុយជនសង្ស័យជំពាក់៣.៨៥២ដុល្លារ នៅចំណុចកើតហេតុខាងលើ ជនសង្ស័យបានស្ទុះចេញពីក្នុងផ្ទះធាក់ និងវាយជនរងគ្រោះឲ្យរបួស បន្ទាប់មកកកម្លាំងល្បាតប៉ុស្តិ៍អូរបែកក្អម បានធ្វើការល្បាតដល់ចំណុចខាងលើ ឃើញហេតុការណ៍ ក៏បានឃាត់នាំខ្លួនជនសង្ស័យ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍រដ្ឋបាលអូរបែកក្អមតែម្តង។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

Loading...