ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ចុះពិនិត្យស្ថានភាពទឹកជំនន់ ក្នុងក្រុងកំពង់ចាម

September 12, 2019 41

កំពង់ចាម ៖ ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី អមដំណើរដោយ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងក្រុមការងារ នារសៀល ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ បានចុះពិនិត្យស្ថានភាពទឹកជំនន់ ជុំវិញក្រុងកំពង់ចាម។

សូមបញ្ជាក់ផងដែរថា គិតត្រឹមម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ កម្ពស់ទឹកក្នុងខេត្តកំពង់ចាមមិនឡើងមិនចុះ គឺស្ថិតក្នុងកម្ពស់១៥,៧៥ម៉ែត្រ ស្មើនឹងកម្ពស់កាលពីវេលាម៉ោង៦ព្រឹកថ្ងៃដដែលនេះ។

ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរខេត្តបានត្រៀមម៉ាស៊ីនបូមទឹក នៅចំណុចជិតស្ពានគីសូណាមួយកន្លែង និងនៅមាត់ទន្លេ ជិតផ្សារថ្មគោល ក្នុងសង្កាត់បឹងកុកមួយកន្លែង ដើម្បីត្រៀមលក្ខណៈបូមទឹកចេញពីក្រុង នៅពេលមានទឹកជំនន់ជន់ហូរចូល៕

Loading...