ឥណ្ឌា បាញ់សាកល្បងបានយ៉ាងជោគជ័យ នូវមីស៊ីលប្រឆាំងរថក្រោះ

September 12, 2019 36

ញូដេលី ៖ នៅក្នុងដំណើរជំរុញបង្កើនសន្ទុះ សម្រាប់កងទ័ពជើងគោក អង្គការស្រាវជ្រាវ និងអភិវឌ្ឍន៍ការពារជាតិឥណ្ឌា នៅថ្ងៃពុធសប្ដាហ៍នេះ បានបាញ់តេស្តសាកល្បង បានយ៉ាងជោគជ័យ នូវប្រព័ន្ធមីស៊ីលប្រឆាំងរថក្រោះ ជាប្រព័ន្ធអាវុធប្រឆាំងរថក្រោះ មានខ្នាតតូចអាចយួរកាន់យកទៅតាមខ្លួនបាន។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយពីទីភ្នាក់ងារ សារព័ត៌មានការពារជាតិឥណ្ឌា ឈ្មោះ Defence News បានឲ្យដឹងថា មីស៊ីលនោះ ត្រូវបានបាញ់ចេញពីជើងទម្រមួយ ហើយគោលដៅរបស់វា គឺមានតួនាទីប្រហាក់ប្រហែលនឹងរថក្រោះ ហើយមីស៊ីលបានវាយប្រហារ ចំគោលដៅយ៉ាងជោគជ័យ និងកម្ទេចគោលដៅនោះទាំងស្រុង។

គួរបញ្ជាក់ថា នេះគឺជាការបាញ់តេស្តសាកល្បង បានយ៉ាងជោគជ័យលើទី៣ នូវប្រព័ន្ធមីស៊ីលដែលអភិវឌ្ឍផលិតឡើង សម្រាប់បំពេញតាមភាព ចំាបាច់របស់កងទ័ពឥណ្ឌា ដែលត្រូវការប្រព័ន្ធមីសីលបាញ់ កម្ទេចរថក្រោះជំនាន់ទី៣បែបនេះ៕

Loading...