ឡានបាកុង ចំនួន៤គ្រឿងទៀត ត្រូវកម្លាំងកងរាជអាវុធហត្ថ បង្ក្រាបបាន ក្នុងភូមិសាស្ត្រស្រុកឱរ៉ាល់

September 12, 2019 51

កំពង់ស្ពឺ ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់ និងមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ បានសហការណ៍រុករកការលាក់ទុករថយន្តបាកុង នៅក្នុងព្រៃក្នុង ភូមិសំរោង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ប្រទះឃើញរថយន្តបាកុង ចំនួន៤គ្រឿង ដែលជនមិនស្គាល់មុខ យកមកលាក់ទុកនៅចំនួន៣ទីតាំងផ្សេងៗគ្នា៖ ទី១- នៅចំណុចក្នុងព្រៃជើងភ្នំថ្មបាំង ១គ្រឿង (ប្រើប្រាស់បាន), ២- នៅចំណុចក្នុងព្រៃពាំគ្រាប់ ១គ្រឿង (ប្រើប្រាស់បាន), ៣- នៅជាប់ចុងខាងជើងភូមិសំរាង ២គ្រឿង ត្រូវបានជនមិនស្គាល់មុខ លួចដោះយកគ្រឿង នៅសល់តែសាក់ស៊ីកង់ និងតួម៉ាស៊ីន។

បច្ចុប្បន្ន មួយគ្រឿងនៅចំណុចថ្មបាំង បានបើកមកទុកនៅភូមិសំរោង និងកំពុងចូលទៅយក ១គ្រឿងទៀត នៅចំណុចពាំគ្រាប់ និងរថយន្ត ២គ្រឿង ដែលនៅសល់តែសាក់ស៊ីកង់ និងតួម៉ាស៊ីន ត្រូវបានកម្លាំងសហការកំពុងនៅការពារ ដើម្បីរកមធ្យោបាយទៅដឹកជញ្ជូនយកមករក្សាទុក៕

Loading...