អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនក្រុមចោរឆក់ ចំនួន៦នាក់ ទៅតុលាការ

September 12, 2019 40

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ សមត្ថកិច្ចជំនាញ នៃការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ជាក្រុមចោរឆក់ ចំនួន៦នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់។

ជនសង្ស័យទាំង៦នាក់ ទី១- ឈ្មោះ ជី លីហេង (ហៅ ឆើត) ភេទប្រុស អាយុ១៧ឆ្នាំ, ២- ឈ្មោះ សន ពិសិទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ, ៣- ឈ្មោះ សូ ណងបុត្រា ភេទប្រុស អាយុ១៤ឆ្នាំ, ៤- ឈ្មោះ គុជ ពីរតនា ភេទប្រុស អាយុ១៩ឆ្នាំ, ៥- ឈ្មោះ ឳម ជ័យរ័ត្ន ភេទប្រុស អាយុ២៨ឆ្នាំ ទាំង៥នាក់នេះ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌដង្កោ សហការជាមួយសមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្ម អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបាន កាលពីវេលាម៉ោង១៖០០នាទី នៅផ្ទះរបស់ពួកគេ នៅចំណុចបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

៦- ឈ្មោះ ថន ចន្ធី ភេទប្រុស អាយុ១៩ឆ្នាំ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌទួលគោក សហការជាមួយសមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្ម អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីវេលាម៉ោង២៖០០នាទី នៅចំណុចស្តង់បុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សរុបជនសង្ស័យទាំង៦នាក់ខាងលើ គឺជាបក្ខពួកក្រុមចោរឆក់តែមួយ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីស្រ្តីជនរងគ្រោះជាជនជាតិចិន បានសម្រេច នៅចំណុចផ្លូវ១២៨ កែងផ្លូវ២៤៥ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៨៖៣០នាទី និងត្រូវបានកម្លាំងអាវុធហត្ថស្រាវជ្រាវ ឃាត់ខ្លួនជាបន្តបន្ទាប់ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩៕

Loading...