រដ្ឋបាលខណ្ឌដូនពេញអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី០៨ នៅវត្តព្រះពុទ្ធឃោសាចារ្យ ហៅវត្តចិនដំដែក ស្ថិតក្នុងសង្កាត់ស្រះចក

September 20, 2019 60

    ភ្នំពេញ៖ នាល្ងាច ថ្ងៃសុក្រ ០៧រោច​ ខែ​ភទ្របទ ​ឆ្នាំ​កុរ​ ឯក​ស័ក​ ព.ស.២៥៦៣ ​ត្រូវ​នឹងថ្ងៃ​ទី២០ ខែកញ្ញា ​ឆ្នាំ២​០១៩​នេះ លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ និងភរិយា និង លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងភរិយា ព្រមទាំងក្រុមគ្រួសារ និងសមាជិកក្រុមប្រឹក្សាខណ្ឌ មន្ត្រីរាជការរដ្ឋបាលខណ្ឌ ព្រម​ទាំងពុទ្ធបរិស័ទចំណុះជើងវត្ត បាន​អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី០៨ នៅវត្តព្រះពុទ្ធឃោសាចារ្យ (ហៅវត្តចិនដំដែក) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សូមឧទ្ទិសមគ្គផលជូនបងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទទូទាំងខណ្ឌដូនពេញ ទទួលបាននូវបុណ្យកុសល និងជួបតែសេចក្តីសុខ សេចក្តីចម្រើន ព្រមទាំងពរ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

Loading...