រដ្ឋបាលខណ្ឌទួលគោក ជួបសំណេះសំណាលជាមួយមន្ត្រីរាជការក្រោមឱវាទ នឹងឧបត្ថម្ភថវិកា សម្រាបបុណ្យភ្ជុំបិណ្ឌ

September 25, 2019 347

ភ្នំពេញ ៖ នៅព្រឹកថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ រដ្ឋបាលខណ្ឌទួគោក បានរៀបចំពិធីសំណេះសំណាល ជាមួយសមាជិកសមាជិកាក្រុមប្រឹក្សាខណ្ឌ មន្ត្រីរាជការ កម្លាំងប្រជាការពារខណ្ឌ ដើម្បីណែនាំនិងផ្តល់ថវិកាមួយចំនួន នៅក្នុងឱកាសបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ប្រពៃណីជាតិ។ ក្រោមអធិបតីភាពលោក ម៉ែន សិរី ប្រធានក្រុមប្រឹក្សាខណ្ឌនឹងលោក ឯក ឃុនដឿន អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក។

ក្នុងឱកាសនេះផងដែរ លោកអភិបាលខណ្ឌ ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជូនដល់សមាជិកសមាជិកាក្រុមប្រឹក្សាខណ្ឌ មន្ត្រីរាជការ និងកម្លាំងប្រជាការពារខណ្ឌ សូមជួបប្រទះតែសេចក្តីសុខ សេចក្តីចំរើន និងសុភមង្គលក្នុងគ្រួសារ ជាពិសេសធ្វើដំណើរទៅស្រុកកំណើតត្រូវពិនិត្យយានជំនិះ ពាក់ខ្សែក្រវាត់ ពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

ដើម្បីជាការលើកទឹកចិត្តដល់បងប្អូនយើង លោក ប្រធានក្រុមប្រឹក្សាខណ្ឌ និង លោក អភិបាលខណ្ឌ ក៏បានឧបត្ថម្ភជាថវិកាមួយចំនួនដល់សមាជិកសមាជិកាក្រុមប្រឹក្សាខណ្ឌ មន្ត្រីរាជការ កម្លាំងប្រជាការពារខណ្ឌ និងថវិកាមួយចំនួនផងដែ។

លោកអភិបាលខណ្ឌ ក៏បានបន្តទៀតថា កន្លងមករដ្ឋបាលខណ្ឌទួលគោក តែងតែជួបសំណេះសំណាលជាមួយមន្ត្រីសាលាខណ្ឌ និងកងកម្លាំងអាវុធហត្ថខណ្ឌ និងមន្ត្រីនគរបាលខណ្ឌជាងរៀងរាល់ឆ្នាំ គឺក្នុងមួយឆ្នាំជួបសំណេះសំណាល៣ដង គឺពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃនៃជាតិ បុណ្យ៨មិនា និងបុណ្យភ្ជុំបិណ្ឌបាន និងឧបត្ថម្ភជាថវិកា ដើម្បីជាការលើកទឹកចិត្តដល់បងប្អូនជាមន្ត្រីរាជការផងដែរ៕

Loading...