លួចម៉ូតូពីខណ្ឌសែនសុខគេចខ្លួនបាន៧ថ្ងៃទៅជាប់ខ្នោះរបស់សមត្ថកិច្ចខណ្ឌទួលគោក

July 02, 2018 259

   ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងសមត្ថកិច្ចខណ្ឌទួលគោកធ្វើការឃាត់ខ្លួនក្រោយពីរូបគេបានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿងពីខណ្ឌសែនសុខហើយគេចខ្លួនបាន៧ថ្ងៃនិងជាប់ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន(ថ្នាំញៀន១កញ្ចប់ធំ)។
   ការឃាត់ខ្លួនជនសង្ស័យខាងលើនេះកាលថ្ងៃច័ន្ទ ៥រោច ខែស្រាពណ៏ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ១០និង១០នាទីនៅចំណុចផ្លូវ រថភ្លើង ក្រុមទី១៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
    សេចក្តីរាយការណ៍បានអោយដឹងថាជនសង្ស័យបានប្រព្រឹត្តលួចម៉ូតូនៅចំណុចផ្ទះជួល លេខ៧១ ផ្លូវ លេខ៥៩៨ ក្រុមទី២ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១៩និង៣០នាទី ។
   សមត្ថកិច្ចប្រាប់ថា  ជនសង្ស័យឈ្មោះ ហួត សុខហេង (ហៅ ហេង) ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះជួល ពុំចាំលេខ ផ្លូវ រថភ្លើង ក្រុម ទី១៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។  ចំណែកជនរងគ្រោះឈ្មោះ  លន់ សុខុម ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ ស្នាក់នៅផ្ទះជួល លេខ៧១ ផ្លូវ លេខ៥៩៨ ភូមិទំនប់ សង្កាត់ ភ្នំពេញថ្មី ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ។
ក្នុងនោះសមត្ថកិច្ចចាប់យកវត្ថុតាង
ម៉ូតូមួយគ្រឿងម៉ាក Suzuki Nex ស៊េរី2014 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FG-7091 ដែលមានលេខតួ: 312540 និងលេខ ម៉ាស៊ីន: 312531 (ជាម៉ូតូរបស់ជនរងគ្រោះដែលជនសង្ស័យលួច) ។
-ក្រាមពណ៌សថ្លា(សង្ស័យជាគ្រឿងញៀន) ចំនួន០១កញ្ចប់ធំ  និងលុយខ្មែរចំនួន៤០០.០០០៛ (សែសិបមុឺនរៀល ) ។
     ប្រភពពីសមត្ថកុច្ចខណ្ឌទួលគោកបានអោយដឹងថា កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១៩និង៣០នាទី ជនរងគ្រោះឈ្មោះ លន់ សុខុម ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ បានជិះម៉ូតូមួយគ្រឿងម៉ាក Suzuki Nex ស៊េរី2014 ពណ៌ស ពាក់ស្លាក លេខ ភ្នំពេញ 1FG-7091ចេញពីធ្វើជាងសំណង់នៅម្ដុំការសំណង់ផ្សារថ្មី ត្រឡប់មកផ្ទះជួលវិញ ពេលមកដល់ផ្ទះជនរងគ្រោះបានចតម៉ូតូទុក នៅខាងក្នុងបរិវេណផ្ទះជួលខាងលើបន្ទប់ជួលខ្លួន ដោយ មិនបានចាក់សោរកម៉ូតូទេ រួចហើយជនរងគ្រោះក៏បានចូលទៅក្នុងបន្ទប់ជួលរបស់ខ្លួនទៅ បាន ប្រហែល១៥នាទី ជនរងគ្រោះក៏ចេញបំរុងទៅទិញ បាយហូបនៅខាងក្រៅ  ស្រាប់តែមកដល់កន្លែងទុកម៉ូតូវិញក៏បាត់តែម្ដង  ។  ក្រោយកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ភ្នំពេញថ្មី  ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវរកម៉ូតូខ្លួនមកវិញ  ។   លុះមកដល់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ១០និង១០នាទី ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក Honda C125ពណ៌ខ្មៅ ទៅធ្វើការជាជាងសំណង់នៅការដ្ឋាន សំណង់នៅម្ដុំផ្សារថ្មី  លុះពេលជនរងគ្រោះជិះតែម្នាក់ឯងមកដល់ចំណុចផ្លូវរថភ្លើង ក្រុមទី១៣៩ ភូមិ៣ សង្កាត់ ស្រះចក ខណ្ឌដូនពេញ  ក៏ឃើញម៉ូតូរបស់ខ្លួន ដែលបាត់ ចតនៅលើផ្លូវ រថភ្លើង ភ្លាម នោះជនរងគ្រោះក៏បានមករាយការណ៌ប្រាប់កំលាំងផ្នែកព្រហ្មទណ្ឌ ខណ្ឌទួលគោក ដែលកំពុងល្បាតការពារសុវត្ថិភាព នៅមូលដ្ឋាននៅជាប់ព្រំប្រទល់គ្នា និងសង្កាត់ស្រះចក ភ្លាម នោះកំលាំងយើងក៏ជួយអន្តរាគមន៍ ដោយធ្វើការឃាត់ខ្លួនជនសង្ស័យបាន០១នាក់ ឈ្មោះ ហួត សុខ ហេង ហៅ ហេង និងចាប់យកម៉ូតូមួយគ្រឿងម៉ាក Suzuki Nex ពណ៌ស ពាក់ស្លាក លេខ ភ្នំពេញ 1FG-7091 (ជាម៉ូតូរបស់ជនរងគ្រោះបាត់ ) និងឆែក នៅក្នុងខ្លួនជនសង្ស័យរូបនេះ មានវត្ថុតាង ក្រាមពណ៌សថ្លាចំនួន០១កញ្ចប់ធំ នៅក្នុងហោប៉ៅខោខាងស្ដាំ ភ្លាមនោះកំលាំងសមត្ថកិច្ចយើងក៏ធ្វើការឃាត់ខ្លួនជនសង្ស័យរូបនេះ រួមនិងវត្ថុតាង(ម៉ូតូរបស់ជនរងគ្រោះ និងក្រាមពណ៌សថ្លាមួយកញ្ចប់ធំ) បញ្ជូនយកមកកាន់អធិការដ្ឋាន នគរបាលខណ្ឌទួលគោក ចាត់ការតាមនីតិវិធីច្បាប់តែម្ដង ។
  សមត្ថកិច្ចបន្តទៀតថា ម៉ូតូមួយគ្រឿងម៉ាក Suzuki Nex ស៊េរី2014 ពណ៌ស ពាក់ស្លាក លេខ ភ្នំពេញ 1FG-7091 ដែល មានលេខតួ: 312540 និងលេខម៉ាស៊ុន: 312531 (ជាម៉ូតូរបស់ជនរងគ្រោះចាប់យកពីជនសង្ស័យឈ្មោះ ហួត សុខ ហេង ) សមត្ថកិច្ចយើងបានធ្វើការ ប្រគល់ជូនជនរងគ្រោះវិញ តាមការស្នើសុំ ដោយមានការឯកភាពពីលោក ចែ សុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
    បច្ចុប្បន្ន: ជនសង្ស័យឈ្មោះ ហួត សុខ ហេង កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីធ្វើការ សាកសួរ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕

Loading...