សមត្ថកិច្ចចាប់គ្រឿងញៀនជាង១០គីឡូនៅកណ្ដាលរាជធានីភ្នំពេញ

July 02, 2018 252

ភ្នំពេញ៖ គ្រឿងញៀនជាង១០គីឡូត្រូវកម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន(ក៦)ធ្វើការបង្ក្រាបបាននៅកណ្តាលរាជធានីភ្នំពេញកាលពី ថ្ងៃអាទិត្យ ៤រោច ខែស្រាពណ៏ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១៥និង៣០នាទី។ដឹកនាំដោយលោក ឧ.ត្រី ហម គន្ធី នាយករងមន្ទីរ  ដែលមានការដឹកនាំសម្របសម្រួល ពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបើកកិច្ចប្រតិបត្តិការបង្រ្កាបករណីជួញដូរគ្រឿញៀនខុសច្បាប់ នៅចំណុចដងផ្លូវក្បែរស្ថានទូតចិន ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

១.លទ្ធផល :   ឃាត់ខ្លួនជនសង្ស័យ ១នាក់ ឈ្មោះ ម៉េង រតនា ហៅ ខ្វៃ ភេទ ប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ ។

២. ចាប់យកវត្ថុតាងគ្រឿងញៀនសរុប 16kg 514.43g ក្នុងនោះ៖

  • ថ្នាំញៀនប្រភេទ មេតំហ្វេតាមីន (ICE ) ទម្ងន់ 15kg 812.69g 
  • ថ្នាំញៀនប្រភេទហេរ៉ូអ៊ីន(Heroine) 701.74g ៕

 

Loading...