រញ្ជួយដីកម្រិត ៥,៩រ៉ិចទ័រ វាយប្រហារភាគឦសាន ប្រទេសឈីលី

October 07, 2019 54

ឈីលី ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ុនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩ថា ទីភ្នាក់ងារ ស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS)បានឲ្យដឹងថា គ្រោះរញ្ជួដីកម្រិត ៥,៩រ៉ិចទ័រ បានបង្កការរញ្ជួយនៅរយៈចម្ងាយ ៧៣គីឡូម៉ែត្រ ស្ថិតនៅភាគឦសាននៃក្រុង Calama នៃប្រទេសឈីលី នៅ វេលាម៉ោង១០និង៤០នាទី ម៉ោងសកល កាលពីថ្ងៃអាទិត្យ។

គ្រោះរញ្ជួយដីនេះ មានជម្រៅ១១២.៣៩គីឡូម៉ែត្រ។ ផ្អែកតាមការវាយតម្លៃបឋមឃើញថា គ្រោះរញ្ជួយដីមានរង្វាស់ ២១.៩០១៧ដឺក្រេ នៃរយៈទទឹងប៉ែកខាងត្បូង និងរង្វាស់ ៦៨.៥៦៧៧ដឺក្រេ នៃរយៈបណ្តោយប៉ែកខាងលិច៕

Loading...