បុរសចំណាស់ម្នាក់ឡើងដើមត្នោត អត់មានបង្អោង បណ្តាលអោយរអិលធ្លាក់ស្លាប់ ភ្លាមៗយ៉ាងរន្ឋត់

May 28, 2018 207
33711469_457809991345285_4203332601076776960_n

ពោធិសាត់៖ នេះជាជីពិតៗបុរសចំណាស់ម្នាក់ឡើងដើមត្នោត អត់មានបង្អោង បណ្តាលអោយរអិលធ្លាក់ស្លាប់ ភ្លាមៗហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦៖៣០នាទីល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិតានុក ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិសាត់ ។

តាមប្រភពសមត្ថកិច្ចមូលដ្ឋាន បានអោយដឹងថា ៖បុរសរងគ្រោះ ស្លាប់នោះមានឈ្មោះ នូ ប៊ន ភេទប្រុសអាយុ ៥៧ ឆ្នាំជនជាតិខ្មែរ រស់នៅក្នុងភូមិតានុក ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិសាត់ ។ គាត់ឡើងដើមត្នោត ក្នុងបំណងបេះ យកផ្លែមកធ្វើសម្លកកូរ តែជាអកុសល្យត្រូវធ្លាក់មកដី ស្លាប់បាត់បង់ជីវិត ។

សមត្ថកិច្ចដដែល បន្តអោយដឹងទៀតថា ក្រោយពិនិត្យកោសល្យវិច័យ សពជនរងគ្រោះពិត ជាស្លាប់ដោយសារធ្លាក់ពី លើចុងត្នោតពិតប្រាកដមែន ហើយសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី ៕

Loading...