មេដឹកនាំកូរ៉េខាងជើង-ចិន បង្ហាញភាពស្និទ្ធស្នាល និងប្ដេជ្ញាពង្រឹង ទំនាក់ទំនងទ្វេភាគី

October 07, 2019 57

សេអ៊ូល ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានផ្លាស់ប្តូរលិខិតស្វាគមន៍ កាលពីថ្ងៃអាទិត្យ ដើម្បីប្រារព្ធខួបលើកទី៧០ នៃការបង្កើតចំណង ទាក់ទងទ្វេភាគីរបស់ប្រទេស និងប្តេជ្ញាថានឹងអភិវឌ្ឍទំនាក់ទំនង របស់មេដឹកនាំបន្ថែមទៀត។

នៅក្នុងលិខិតមួយផ្ញើទៅលោកស៊ី ដែលដឹកនាំដោយ ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ លោកគីម ជុងអ៊ុន បានពណ៌នា ការបង្កើតចំណងការទូត របស់ប្រទេសទាំងពីរថា ជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ ហើយថាមិត្តភាពទ្វេភាគី នឹងមានជាអមតៈ។

លោកគីម ជុងអ៊ុន បានលើកឡើងថា ទំនាក់ទំនងកូរ៉េខាងជើង-ចិន បានឈានដល់ “ដំណាក់កាលដ៏សំខាន់” ហើយបានប្តេជ្ញាថានឹងអនុវត្តនូវ “ប្រពៃណីល្អ” នៃមិត្តភាពរបស់ភាគីទាំងពីរ៕

Loading...