ការបើកបរខ្វះការប្រុងប្រយ័ត្ន! រថយន្តពីរគ្រឿង បោលបុកគ្នាពេញទំហឹង រងការខូចខាតទាំងសងខាង, ម្ចាស់និយាយរកត្រូវរៀងៗខ្លួន

October 08, 2019 284

ភ្នំពេញ ៖ រថយន្តពីរគ្រឿង ម្ចាស់បើកបរខ្វះការប្រុងប្រយ័ត្ន ជ្រុលបុកគ្នាពេញទំហឹង បណ្ដាលឲ្យរងការខូចខាតទាំងសងខាងជាដំណំ កាលពីវេលាម៉ោង១០និង២៥នាទីយប់ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវកម្ពុជាក្រោម កែងផ្លូវ២៥៩ ស្ថិតក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តព្រូសមួយគ្រឿង ពណ៌ទឹកប្រាក ពាក់ស្លាកលេខ ភ្នំពេញ 2BA-1844 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចផ្លូវបបែកជាបួន ក៏មានរថយន្តហាយឡេនឌ័រមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2N-6880 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីត្បួងទៅជើង ដល់ចំណុចកើតហេតុខាងលើ រថយន្តទាំងពីរ ក៏ប៉ះគ្នារងការខូចខាតផ្នែកខាងមុខយ៉ាងដំណំទាំងសងខាង ម្ចាស់រថយន្តនិយាយរកតែត្រូវរៀងៗខ្លួន។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ ឲ្យភាគីទាំងសង់ខាងសម្របសម្រួលគ្នា ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

Loading...