ក្ដៅៗ! UN ប្រឈមមុខទៅនឹងការអស់លុយ ពីឃ្លាំងនៅត្រឹមចុងខែតុលានេះ

October 08, 2019 62

ញូវយ៉ក ៖ The Channelnewsasia នៅថ្ងៃអង្គារទី៨ ខែតុលានេះ បានឲ្យដឹងថា អង្គការសហប្រជាជាតិ នៅក្នុងខែតុលានេះ កំពុងតែប្រឈមមុខទៅនឹងឱនភាពថវិកា ប្រមាណជា២៣០លានដុល្លារ។

ការប្រកាសដែលត្រូវ បានធ្វើឡើងផ្ទាល់ ដោយលោកអគ្គលេខាធិការ អង្គការសហប្រជាជាតិ លោកAntonio Guterres តាមរយៈការចូលរួម ពីសំណាក់បុគ្គលិក របស់ខ្លួនប្រមានជា ៣៧០០នាក់ ដែលបានចូលរួមនៅក្នុងកិច្ចប្រជុំមួយ របស់ខ្លួន ។ លោកបានបន្តទៀតថា បញ្ហាកង្វះខាតប្រាក់ប្រមាណជា២៣០លានដុល្លារ សម្រាប់ចំណាយក្នុងខែកញ្ញាកន្លងមក គឺបណ្តាលមកពីប្រទេសជាសមាជិក បានខកខានមិនបានបង់ប្រាក់គ្រប់គ្រាន់ តាមផែនការពោល គឺមានប្រមាណតែ៧០ភាគរយប៉ុណ្ណោះ។

សេចក្តីប្រកាសដដែល លោកអគ្គលេខាធិការ ក៏បានបញ្ជាក់ផងដែរពីផែនការកាត់បន្ថយចំណាយ មិនសំខាន់មួយចំនួនដូចជាការលប់ចោល សន្និសិតកិច្ចប្រជុំនានា និងជាពិសេសត្រួតពិនិត្យមើលឡើងវិញ នូវរាល់ការបំពេញការងារ របស់បុគ្គលិករបស់ខ្លួនទៅគ្រប់តំបន់ និងរក្សាតែសកម្មភាពសំខាន់ៗទាំងឡាយ ដែលអាចជួយសន្សំសំចៃ ចំណាយតែប៉ុណ្ណោះ៕

Loading...