នៅព្រឹកនេះ ថ្នាំញៀន ចំនួន៨៣កញ្ចប់ និងជនសង្ស័យ៤នាក់ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅតុលាការ!

October 09, 2019 129

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ចំនួន៤នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន រួមនឹងក្រាមពណ៌សថ្លា ៨៣កញ្ចប់ (ស្មើ២០.១៨ក្រាម)។

ជនសង្ស័យទាំង៤នាក់ ទី១/ ឈ្មោះ ជា សុខ ភេទប្រុស អាយុ ២៩ឆ្នាំ, ២/ ឈ្មោះ កែវ រ៉ាត់ ភេទប្រុស អាយុ ១៨ឆ្នាំ, ៣/ ឈ្មោះ ឡូញ ចិន្តា ភេទប្រុស អាយុ ៤៨ឆ្នាំ, ៤/ ឈ្មោះ គង់  សាយលីដា ភេទស្រី អាយុ ៣៧ឆ្នាំ។ ជនសង្ស័យទាំង៤នាក់នេះ ត្រូវកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ សហការជាមួយសមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបាន កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១១៖១០នាទី នៅចំណុចបន្ទប់ជួលគ្មានលេខ និងផ្ទះលេខ៦០ ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕

Loading...