ចិន និយាយថា នឹងគាំទ្រដែនដីអធិបតេយ្យ ជូនប្រទេសប៉ាគីស្ថាន

October 09, 2019 175

ប៉េកាំង ៖ នាយករដ្ឋមន្រ្តីចិន លោក Li Keqiang បានមានប្រកាសកាលពីថ្ងៃអង្គារម្សិលមិញ ក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីប៉ាគីស្ថាន លោក Imran Khan ថា ប្រទេសចិន នឹងគាំទ្រប្រទេសប៉ាគីស្ថាន ក្នុងការការពារអធិបតេយ្យភាព ឯករាជ្យ និងបូរណភាពទឹកដីរបស់ខ្លួន។

លោក Khan គ្រោងនឹងជួបទាំងលោក Li និងប្រធានាធិបតីចិន លោក Xi Jinping នៅទីក្រុងប៉េកាំងនៅសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីស្ថានភាពសន្តិសុខ នៅក្នុងតំបន់កាស្មៀរ ដែលមានជម្លោះ ក៏ដូចជាទំនាក់ទំនងសេដ្ឋកិច្ច រវាងប្រទេសទាំងពីរផងដែរ។

គួរឲ្យដឹងដែរថាភាពតានតឹង លើតំបន់កាស្មៀរ បានកើនឡើងយ៉ាងខ្លាំង ចាប់តាំងពីខែសីហា នៅពេលដែលទីក្រុងញូវដែលី បានដកហូតស្វ័យភាព និងទាមទារទាំងស្រុងនៃទឹកដីនេះ ដែលទាំងឥណ្ឌានិងប៉ាគីស្ថាន ធ្លាប់ជាអ្នកគ្រប់គ្រងនោះ៕

Loading...