រដ្ឋមន្រ្តីក្រសួងការពារជាតិ ៖ ដោយសារជនក្បត់ជាតិមួយក្រុមតូចនោះ មិនបានចូលរួមសង្គ្រោះ និងកសាងជាតិ ទើបមិនយល់ពីតម្លៃសន្តិភាព

October 10, 2019 35

ភ្នំពេញ ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានដាក់ផ្លែផ្កា ឲ្យក្រុមជនក្បត់ជាតិ មួយក្ដាប់តូច ដែលដឹកនាំដោយទណ្ឌិត សម រង្ស៊ី ថា ដោយសារពួកគេ មិនដែលបានចូលរួម ចំណែក ដើម្បីសង្គ្រោះជាតិ និងកសាងជាតិ ទើបពួកគេមិនយល់អំពីតម្លៃ នៃសន្តិភាព និងការរីកចម្រើន ដែលយើងទទួល បានយ៉ាងលំបាក។

ប្រមុខការពារជាតិកម្ពុជា បានលើកឡើងបែបនេះស្របពេល ដែលក្រុមជនក្បត់ជាតិមួយក្ដាប់តូច ដែលដឹកនាំដោយទណ្ឌិត សម រង្ស៊ី តែងតែព្យាយាមបំផ្លិចបំផ្លាញ សន្តិភាពស្ថិរភាពនយោបាយ និងការអភិវឌ្ឍន៍ ដែលកម្ពុជាកំពុងមានសព្វថ្ងៃនេះ តាមរយៈការអំពាវនាវ ឲ្យកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋបះបោរផ្ដួល រំលំរាជរដ្ឋាភិបាលស្របច្បាប់។

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានសរសេរលើបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុកនៅថ្ងៃទី១០ តុលានេះថា” ជនក្បត់ជាតិ មួយក្រុមតូចនោះ ហាក់ដូចជាមិនដែលរីករាយនឹង សុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យដែលកម្ពុជាសម្រេចបានទាល់តែសោះ។ ពួកគេបាននិងតែងតែព្យាយាមរំខានដល់ភាពសុខសាន្ត និងការរីកចម្រើនរបស់ប្រទេសជាតិ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។

ដោយសារពួកគេមិន ដែលបានចូលរួមចំណែក ដើម្បីសង្គ្រោះជាតិ និងកសាងជាតិ ទើបពួកគេមិនយល់អំពីតម្លៃ នៃសន្តិភាព និងការរីកចម្រើនដែលយើង ទទួលបានយ៉ាងលំបាក៕

Loading...