លោក ពេជ្រ ស្រស់ នឹងប្តឹងបុគ្គលម្នាក់ ដែលចោទប្រកាន់ថា ការឆ្លើយបំភ្លឺរឿងព្រំដែន របស់លោក វ៉ា គឹមហុង ជាឆាកល្ខោន

October 10, 2019 58

ភ្នំពេញ ៖ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មកពីគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ សម្រេចដាក់ពាក្យបណ្តឹង បុគ្គលម្នាក់ ដែលមានអខោនហ្វេសប៊ុកឈ្មោះ Heang Kimsreoun ដែលបានចោទប្រកាន់ ការមកឆ្លើយបំភ្លឺរបស់លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការព្រំដែន ជាឆាកល្ខោន ដែលគេរៀបចំឡើងប៉ុណ្ណោះ។

បុគ្គលនេះ លើកឡើងថា ការឆ្លើយបំភ្លឺគ្មានប្រសិទ្ធិភាពឡើយ។

តាមគម្រោង លោក វ៉ា គឹមហុង មកបំភ្លឺនៅចំពោះមុខឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩។

លោក ពេជ្រ ស្រស់ លើកឡើងក្នុងហ្វេសប៊ុកព្រឹកថ្ងៃ១០ តុលានេះ ថា “ក្រោយពីខ្ញុំពិភាក្សាជាមួយមេធាវីរួច គឺមេធាវីបានសម្រេចឲ្យ ខ្ញុំប្ដឹងបុគ្គលនេះតែម្ដង ដោយបុគ្គលនេះគឺបានប្រមាថ យ៉ាងធ្ងន់ធ្ងរមកលើឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជាពិសេសប្រមាថ ដល់អង្គព្រះមហាក្សត្រផងដែរ ពីព្រោះយន្តការឧត្តមក្រុមប្រឹក្សានេះ គឺអាចដំណើរការទៅបាន ដោយសារតែមានព្រះ មហាក្សត្រទ្រង់អនុញ្ញាតឲ្យដំណើរការ”៕

Loading...