គ្មានប្រពន្ធទេដឹង បានដើរចាប់ក្មេងរំលោភ! តណ្ហាឡើងខ្លាំង ចាប់ក្មេងស្រីរំលោភ សម្រេចជាច្រើនដង

October 10, 2019 40

ក្រចេះ ៖ បុរសចំណាស់ម្នាក់ សង្ស័យគ្មានប្រពន្ធទេដឹង ពេលតណ្ហាឡើងខ្លាំង ក៏បានចាប់ក្មេងស្រីជាអនិតិជន រំលោភរហូតបានសម្រេចជាច្រើនដង។ ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ នឹម ផុន អាយុ៧៥ឆ្នាំ រស់នៅភូមិដូនមា ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ បានរំលោភក្មេងស្រីរងគ្រោះអាយុ១២ឆ្នាំ បានសម្រេចជាច្រើនដង ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅផ្ទះជនសង្ស័យតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានបញ្ជូនជនសង្ស័យទៅប៉ុស្តិ៍នគរបាល ដើម្បីចាត់ការតាមច្បាប់៕

Loading...