ទទួលទណ្ឌកម្មពីធម្មជាតិ! បុរសកម្សាត់ម្នាក់ ខណៈកំពុងអុំទូកទៅដាក់មងយកត្រីមកលក់ ដើម្បីយកប្រាក់ចិញ្ចឹមក្រពះ ស្រាប់តែត្រូវរន្ទះបាញ់ប្រហារ ស្លាប់ចោលប្រពន្ធកូន

October 10, 2019 44

តាកែវ ៖ បុរសម្នាក់ ខណៈកំពុងអុំទូកទៅដាក់មងយកត្រីមកលក់ ដើម្បីយកប្រាក់ចិញ្ចឹមក្រពះ ស្រាប់តែត្រូវរន្ទះឥតមេត្តា បាញ់ប្រហារ បណ្តាលឲ្យស្លាប់មួយរំពេច ធ្លាក់ចូលក្នុងទឹកយ៉ាងអាណោចអាធ័ម កាលពីរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ នៅភូមិរមេញខាងជើង ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ។

សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា បុរសកម្សាត់ខាងលើ ឈ្មោះ ប៉ែន ដារិទ្ធ អាយុ៥៣ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ មុខរបរ អ្នកនេសាទ ។ ជាធម្មតាជនរងគ្រោះរូបនេះ តែងតែជិះទូកទៅដាក់មងយកត្រីមកលក់ គ្រាន់បានប្រាក់កម្រៃចិញ្ចឹមជីវិត តែជាអកុសលអីមច្ចុរាជគ្មានមេតា្ត បានប្រល័យជីវិតទុកកូនប្រពន្ធ នៅកំព្រាគ្មានទីពឹងយ៉ាងដូចច្នេះសោះ។

ក្រោយពីទទួលដំណឹងអកុសល ក្រុមគ្រួសារយំសោកបោកខ្លួនស្រណោះប្តី និងឲ្យប្រជាពលរដ្ឋ ជួយដឹកសពជនរងគ្រោះមកផ្ទះ និងរាយការណ៍ប្រាប់សមត្ថកិច្ច ចុះពិនិត្យរួចរាល់ ទើបចាត់ចែងរៀបចំ ធ្វើបុណ្យតាមប្រពៃណី ទាំងក្តីសោកអាល័យជាពន់ពេក៕

Loading...