ស៊យធំ! លួចម៉ូតូ PCX សម្រេចហើយ តែត្រូវសមត្ថកិច្ចចាប់បានវិញ ក្រោយពេលយកម៉ូតូទៅដោះដូរគ្រឿង

October 15, 2019 69

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្រោយពីធ្វើសកម្មភាពលួចម៉ូតូ PCX មួយគ្រឿង បានសម្រេចហើយ ជិះយកទៅដោះដូរគ្រឿង ឃើញគួរឱ្យប្រជាពលរដ្ឋសង្ស័យ នឹងដឹងថា ជនសង្ស័យមិនដែលមានម៉ូតូផង ក៏រាយការណ៍ប្រាប់ទៅសមត្ថកិច្ចឲ្យធ្វើអន្តរាគមន៍ នៅវេលាម៉ោង១២៖៣៤នាទីរសៀល ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ នៅក្រោយសាលាបឋមសិក្សាជម្ពូវ័ន ក្នុងភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ពេលសមត្ថកិច្ចមកដល់ បែរជាជនសង្ស័យរត់គេចទៅវិញធ្លាក់ទឹក ទើបសមត្ថកិច្ចចាប់ខ្លួនបាន។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ សុខ ណាង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ កម្មករលីសែង ស្នាក់នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតខេត្តកំពង់ចាម។ ចំណែកម៉ូតូដែលជនសង្ស័យលួចម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FK-2416។

តាមសម្តីជនសង្ស័យគ្រាន់តែឲ្យដឹងថា ខ្លួនបានលួចម៉ូតូមួយគ្រឿងខាងលើ នៅតាមមហាវិថីឈ្នះ-ឈ្នះ កាលពីវេលាម៉ោង៤ព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩មកម្លេះ តែមិនច្បាស់ចំណុចភូមិសង្កាត់ បានហើយអូសយកមកដាក់នៅក្នុងបរិវេណសាលារៀនជម្ពូវ័ន ដោះដូរគ្រឿងមួយចំនួន លុះដល់វេលាម៉ោងខាងលើ ក៏ត្រូវប៉ូលិសមកដល់ល្មមចាប់ខ្លួនតែម្តង។

បើតាមប្រជាពលរដ្ឋវិញ បានឲ្យដឹងថា ជនខាងលើគេធ្លាប់ស្គាល់ ជាកម្មករលីសែងអីវ៉ាន់ ពុំមានម៉ូតូជិះទេ ចុះថ្ងៃនេះ បានម៉ូតូមកពីណា ? ងឿងឆ្ងល់ នៅវេលារសៀលថ្ងៃទី១៥នេះ ឆ្លៀតពេលដែលជនសង្ស័យទុកម៉ូតូចោល រវល់ទៅរកកូនសោរ ក៏នាំគ្នាទៅពិនិត្យមើលគ្រាប់សោរម៉ូតូបែកអស់ ទើបសង្ស័យជាម៉ូតូកាច់.ក ក៏រាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅ គ្រាប់ក្រែឡេកឃើញ ជនសង្ស័យបែរជាព្យាយាមរត់គេចធ្លាក់ទឹក ដេញតាមចាប់ទាល់តែបាន។

បច្ចុប្បន្ន ជនសង្ស័យបានសារភាពហើយថា ម៉ូតូខាងលើនេះ រូបគេលួវចយកមកពិតមែន។ សមត្ថកិច្ចឃាត់ខ្លួននាំទៅប៉ុស្តិ៍ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

Loading...