រថយន្តហ៊ីយ៉ាន់ដាយ បោលបុកម៉ូតូកង់បីពីក្រោយ ជ្រុលទៅបុកឡិចស៊ីស បើកបញ្ច្រាស់ទិសគ្នា បណ្តាលឱ្យមនុស្ស៣នាក រងរបួសធ្ងន់ស្រាល

October 15, 2019 63

ភ្នំពេញ ៖ រថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿង បើកបោះពួយយ៉ាងលឿន ជ្រុលទៅបុកពីក្រោយម៉ូតូកង់បី រុញផ្ទប់ទៅនឹងរថយន្តឡិចស៊ីស កំពុងបើកច្រាសទិសគ្នាពេញទំហឹង កាលពីវេលាម៉ោង១៖២០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ បណ្ដាលឲ្យមានមនុស្ស៣នាក់ជិះលើកង់បី រងរបួសធ្ងន់ម្នាក់ និងពីរនាក់ទៀត រងរបួសស្រាល។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តម៉ាកហ៊ីយ៉ាន់ដាយ H1 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AR-6315 បើកល្បឿនលឿន តាមផ្លូវ២២០០៤ ពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកម៉ូតូកង់បី ពណ៌ស ពាក់ស្លាកលេខ ស្វារៀង1N-7677 ពីក្រោយ ដែលបម្រុងបត់ឆ្វេង រុញបុកផ្ទប់ទៅនឹងរថយន្តមួយគ្រឿងទៀត បើកច្រាសទិស ម៉ាកឡិចស៊ីស RX300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AI-1893។ ក្នុងហេតុការណ៍ខាងលើ បណ្តាលឲ្យអ្នកបើកបរម៉ូតូកង់បីរងរបួសធ្ងន់ ស្ត្រីរួមដំណើរ២នាក់ រងរបួសស្រាល ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

ក្រោយកើតហេតុ មធ្យោបាយពាក់ព័ន្ធគ្រោះថ្នាក់ចរាចរណ៍ខាងលើ ត្រូវបាននគរបាលជំនាញចុះទៅវាស់វែង រួចយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រងចាំដោះស្រាយពេលក្រោយ៕

Loading...