ខូចចិត្តរឿងប្រពន្ធមានប្តីថ្មីបែជានាំកូនស្រីអាយុ៧ឆ្នាំទៅលោតទឹកសម្លាប់ខ្លួនតែសំណាងល្អកូនស្រីរួចផុតពីក្តីស្លាប់

July 04, 2018 194


     ភ្នំពេញ៖ ខូចចិត្តរឿងប្រពន្ធមានប្តីថ្មីបែជានាំកូនស្រីអាយុ៧ឆ្នាំទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារតែសំណាងល្អកូនស្រីរួចផុតពីក្តីស្លាប់ចំណែកឪពុកបាត់ខ្លួនរកមិនទាន់ឃើញ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីថ្ងៃពុធ ៧រោច ខែស្រាពណ៏ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង៦ និង ៣០នាទីព្រឹកនៅចំណុចលើស្ពានជ្រោយចង្វារ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
   សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ឪពុកមានឈ្មោះ អៀង អាយុ៣០ឆ្នាំ(លិចទៅក្នុងទឹកបាត់)និងកូនស្រីមានឈ្មោះ ហង្ស នីសា អាយុ៧ ឆ្នាំរួចផុតពីក្តីស្លាប់បានទូកនេសាទបងប្អូនខ្មែរអ៊ីស្លាមឃើញហើយជួយទាន់ឪពុកនិងកូនស្នាក់នៅជាមួយគ្នាម្ដុំផ្សារសាំហាន់ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។ 
  សមត្ថកិច្ចបានប្រាប់ឲ្យដឹងទៀតថា មុនពេលកើតហេតុគេបានឃើញ បុរសម្នាក់បានដឹកដៃក្មេងស្រីម្នាក់ដើរឡើងលើស្ពានហើយបានលោតចុះទៅក្នុងទឹក ប៉ុន្ដែក្មេងស្រីត្រូវបានទូរនេសាទរបស់ខ្មែរអ៊ីស្លាមឃើញជួយស្រង់ទាន់  ចំណែកឪពុកបានលិចបាត់ស្រមោល ភ្លាមៗប្រជាពលរដ្ឋបាននាំគ្នារាយការណ៍ទៅសមត្ថកិច្ចចុះដល់កន្លែងកើតហេតុក៏បាននាំក្មេងស្រីដែលជាកូនយកប៉ុស្ដិ៍ដើម្បីសាកសួរ ។
  កូនស្រីអាយុ៧ឆ្នាំបាននិយាយប្រាប់សមត្ថកិច្ចថា នៅវេលាម៉ោង៦ព្រឹកឪពុករបស់គាត់បានដឹកដៃគាត់ដើរមកស្ពានដើម្បីហាត់ប្រាណប៉ុន្ដែពេលមកដល់លើស្ពានឪពុកគាត់បានទាក់ដៃលោតចូលទៅក្នុងទឹកតែម្ដង ។
   ក្រោយពីសមត្ថកិច្ចធ្វើការសាកសួររួចក៏មានបុរសម្នាក់ត្រូវជាអ៊ុំឈ្មោះ ហង្សរតនា អាយុ៣៦ឆ្នាំ មកសុំយកទៅត្រលប់ទៅផ្ទះវិញ ៕

Loading...