នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple ជួបជាមួយនិយ័តករចិន បន្ទាប់ពីការរិះគន់កម្មវិធីហុងកុង

October 19, 2019 241

ប៉េកាំង ៖ តាមសេចក្តីថ្លែងការណ៍មួយ បាននិយាយថា នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple បានជួបជាមួយនិយតករទីផ្សារកំពូលនៅក្នុងប្រទេសចិនមួយសប្តាហ៍ បន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយនេះ បានប្រឈមនឹងការរិះគន់យ៉ាងខ្លាំងទៅលើកម្មវិធីមួយ ដែលរដ្ឋាភិបាលក្រុងប៉េកាំងចោទប្រកាន់ថា បានគាំទ្រក្រុមបាតុករហុងកុង។ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។

ក្រុមហ៊ុន Apple បានដកក្រុមហ៊ុន HKmap.live ចេញពី App Store បន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំង ពីសំណាក់ទីក្រុងប៉េកាំង កំពុងតែបង្កើនសម្ពាធទៅលើ ក្រុមហ៊ុនបរទេសត្រូវបានគេចាត់ទុកថា ផ្តល់ការគាំទ្រដល់ចលនា ប្រជាធិបតេយ្យនៅទីក្រុងពាក់កណ្តាលស្វយ័ត។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបាននិយាយថា កម្មវិធីនេះបានអនុញ្ញាតឲ្យក្រុមអ្នកតវ៉ានៅហុងកុងតាមដានប៉ូលីស ប៉ុន្តែការដកហូតសិទ្ធិនេះបានធ្វើឲ្យមានការចោទប្រកាន់ថា ក្រុមហ៊ុននេះកំពុងដាក់ផលប្រយោជន៍ពាណិជ្ជកម្ម នៅខាងសិទ្ធិមនុស្ស។ យោងតាមសេចក្តីថ្លែងការណ៍មួយនៅលើ គេហទំព័រនៃរដ្ឋបាលរដ្ឋរបស់ចិនសម្រាប់បទប្បញ្ញត្តិស្តីពីទីផ្សារលោក Tim Cook បានជួបជាមួយលោក Xiao Yaqing អគ្គនាយករដ្ឋបាលរដ្ឋ សម្រាប់បទប្បញ្ញត្តិទីផ្សារកាលពីថ្ងៃព្រហស្បតិ៍ នៅទីក្រុងប៉េកាំង។

សេចក្តីថ្លែងការណ៍បន្តថា ភាគីទាំង២បានផ្លាស់ប្តូរស៊ីជម្រៅលើប្រធានបទជាច្រើនរួមមាន ការពង្រីកការវិនិយោគ និងការអភិវឌ្ឍអាជីវកម្មនៅក្នុង ប្រទេសចិនការការពារសិទ្ធិ និងផលប្រយោជន៍របស់អតិថិជន និងការបំពេញនូវទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន៕

Loading...