ជនជាតិចិនពីរនាក់ សង្ស័យស្រវឹងស្រា បើករថយន្តបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើងទ្រមេឃ

November 05, 2019 185

ភ្នំពេញ ៖ បុរសជនជាតិចិនពីរនាក់ សង្ស័យស្រវឹងស្រា បើករថយន្តម៉ាក Toyota RAV4 ក្នុងល្បឿនលឿន ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើងទ្រមេឃ កាលពីវេលាម៉ោង១២យប់រំលងអធ្រាត ឈានចូលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ២៨៩ ក្នុងសង្កាត់បឹកកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក TOYOTA RAV4 មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AG-7501 បើកបរដោយបុរសជនជាតិចិនម្នាក់ រួមដំណើនិងបុរសម្នាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវ២៨៩ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន សង្ស័យស្រវឹងស្រា ខណៈមកដល់ចំណុចកើតហេតុ ត្រង់ផ្លូវបែកជាបួន ចំណុចស្តុបផ្សាទួលគោក ក៏រេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យក្បាលនាគវៀចចេញពីគ្នាបន្តិច ចំណែករថយន្តក្រឡាប់ផ្ងារជើងទៅមុខលែងរួច តែសំណាងល្អមិនមានអ្នករងរបួសទេ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុ និងទំនាក់ទំនងទៅជំនាញមកស្ទូចរថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់៕

Loading...